Post News Media ព័ត៌មានជាតិ ម៉ូតូហុងដាសេ១...

ម៉ូតូហុងដាសេ១២៥បើករេរចង្អូតទៅប៉ះម៉ូតូហុងដាវ៉េវពេញទំហឹង បណ្តាលឲ្យរបួសធ្ងន់ស្រាល៧នាក់ ក្នុងនោះមានក្មេងតូចប្រុសស្រី២នាក់

កណ្តាល: ភ្នាក់ងារ Post News Media ប្រចាំខេត្តកណ្តាលបានរាយការណ៍មកថា កាលពីវេលាម៉ោង ១៥ និង ៣០ នាទី នៅលើផ្លូវជាតិលេខ១១០ ចំណុចខាងជើងព្រែកឡាច ៣០ ម៉ែត្រ ស្ថិតនៅក្នុងភូមិដើមពោធិ៍ ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្ដាល មានករណីគ្រោះថ្នាក់
ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូ និង ម៉ូតូ ដែលមានទិសដៅបញ្រ្ចាសគ្នា បង្កឲ្យរងរបួស៧នាក់ (ធ្ងន់០៣នាក់ ស្រាល០៤នាក់) ក្នុងនោះមានស្រី០២នាក់ និងខូចខាតម៉ូតូ០២គ្រឿង (ធ្ងន់០១គ្រឿង ស្រាល០១គ្រឿង) ។

ភាគីម៉ូតូវ៉េវ ៖
១-អ្នកបើកបរម៉ូតូវ៉េវឈ្មោះ ណាស់ ណន ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរកសិករ ស្នាក់នៅភូមិចុងខ្សាច់ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្ត
កណ្ដាល បើកបរម៉ូតូម៉ាកហុងដា វ៉េវសេ១១០ ពណ៌ខ្មៅ អត់ស្លាកលេខ អត់កញ្ចក់ឆ្វេងស្តាំ អត់មួកសុវត្ថិភាពបើកបរ មានទិសដៅពីជើងទៅត្បូង (ច្បារអំពៅ ទៅ ព្រែកជ្រៃ) របួសធ្ងន់ ។
២-អ្នករួមដំណើរ ប្រពន្ធឈ្មោះ ស្រុឹម ម៉ម អាយុ៤៦ឆ្នាំ មុខរបរកសិករ ស្នាក់នៅភូមិ ឃុំ ផ្ទះជាមួយគ្នា អត់ពាក់មួកសុវត្ថិភាព របួសធ្ងន់ ។
៣-អ្នករួមដំណើរ កូនឈ្មោះ ណន តារា ភេទប្រុស អាយុ០៦ឆ្នាំ របួសធ្ងន់ បាក់ជើងឆ្វេង និង ដាច់ស្បែកថ្ងាស អត់ពាក់មួកសុវត្ថិភាព ។
៤-អ្នករួមដំណើរ កូនឈ្មោះ ណន ចន្ធី ភេទស្រី អាយុ០៤ឆ្នាំ របួសស្រាល អត់ពាក់មួកសុវត្ថិភាព ។
អ្នករងរបួសទាំង០៤ត្រូវបានរថយន្ត សារ៉ែន របស់អធិការដ្ឋាននគរបាលស្រុកកោះធំ ដឹកជញ្ជូនយកមកកាន់មន្ទីរពេទ្យបង្អែកស្រុកកោះធំ ។

ភាគីម៉ូតូហុងដា ៖
១-អ្នកបើកបរម៉ូតូហុងដាឈ្មោះ ម៉េង គឹមសុង ភេទប្រុស អាយុ២១ឆ្នាំ មុខរបរនិស្សិត ស្នាក់នៅភូមិ ឃុំសណ្ដា ស្រុកលើកដែក ខេត្តកណ្ដាល បើកបរម៉ូតូម៉ាកហុងដាសេ១២៥ សេរី២០១៧ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1GF.0178 មានកញ្ចក់ អត់ពាក់មួកសុវត្ថិភាព របួសស្រាល បើកបរម៉ូតូ មានទិសដៅពីត្បូងទៅជើង (ព្រែកជ្រៃ ទៅ ច្បារអំពៅ) ។
២-អ្នករួមដំណើរ ឈ្មោះ សែម ចិត្ត្រា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកសិករ ស្នាក់នៅភូមិបឹងកណ្ដាល ឃុំខ្ពបអាទាវ ស្រុកលើកដែក ខេត្តកណ្ដាល អត់ពាក់មួកសុវត្ថិភាព រងរបួសស្រាល ។
៣-អ្នករួមដំណើរ ឈ្មោះ រ៉េ ធារី ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកសិករ ស្នាក់នៅភូមិបឹងកណ្ដាល ឃុំខ្ពបអាទាវ ស្រុកលើកដែក ខេត្តកណ្ដាល អត់ពាក់មួកសុវត្ថិភាព រងរបួសស្រាល ។
អ្នករបួសទាំង០៣ត្រូវបានបងប្អូន ដឹកយកទៅព្យាបាល មុនពេលសម្ថកិច្ចទៅដល់កន្លែងកើតហេតុ ។

ករណីនេះ បង្កឡើងដោយជនរងគ្រោះ អ្នកបើកម៉ូតូម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ អត់ស្លាកលេខបើកបរមិនប្រកាន់ស្ដាំ រេរចង្កូចទៅបុកម៉ូតូម៉ាកហុងដា សេ១២៥ សេរី ២០១៧ ពាក់ស្លាកលេខ ភំពេញ 1GF.0178 ចំពីមុខ ផ្នែកខាងឆ្វេង បណ្ដាលឲ្យដួលម៉ូតូ ទាំង ២ គ្រឿងតែម្ដងទៅ ។

ករណីនេះ កម្លាំងប៉ុស្តិ៍ និងកម្លាំងជំនាញបានចុះទៅដល់កន្លែងកើតហេតុ បានធ្វើការវាស់វែង រួចយកមធ្យោយបាយដែលពាក់ព័ន្ធមករក្សាទុកនៅអធិការដ្ឋានដើម្បីបន្តចាត់ការតាមនីតីវិធី ៕

Loading...