ផ្ទះ ព័ត៌មានកីឡា Man Utd មានសង...

Man Utd មានសង្ឃឹមខ្ពស់ នៅយប់នេះ

0

បីសាចក្រហម Manchester United និងបើកពហុកីឡារដ្ឋាន របស់ខ្លួនទទួលក្រុម Anderlecht យប់នេះនាការប្រកួតជើងទីពីរ Europa League។

Manchester United ត្រូវការឈ្នះដាច់ខាតយប់នេះ ព្រោះពួកគេមានគ្រាប់បាល់ស្មើមួយគ្រាប់ក្រៅដីស្រាប់។ Man Utd មានសង្ឃឹមខ្ពស់ ដោយសារការប្រកួតនេះធ្វើឡើងក្នុងដីខ្លួនឯង មិនតែប៉ុណ្ណោះ Man Utd ជាក្រុមដែលខ្លាំងក្នុងផ្ទះស្រាប់។

ម្យ៉ាងវិញទៀត កាលពីប្រកួតនៅចុងសប្តាហ៍កន្លងមក Mancheste United បានបំបាក់ក្រុមតោខៀវ Chelsea ២-០។ ដោយហេតុនេះហើយ ការប្រកួតយប់នេះ មិនពិបាកឡើយសម្រាប់ Man Utd បើទោះបីជា Anderlecht ជាក្រុមខ្លាំងណាស់ក្តី។

ក្រៅពីមួយគូនេះ នៅមានការប្រកួតរវាង Besiktas vs Lyon និង Genk vs Celta Vigo ហើយនិងSchalke04 vs Ajax ៕

មតិយោបល់