ព័ត៌មានកីឡា

ការប៉ះទង្គិចគ្នា រវាងអ្នកគាំទ្រ Lyon និង Besiktas នៅតែបន្តកើតមាន!

បើទោះបីជា ភាពស្ងប់ស្ងាត់នៃអំពើ ហិង្សាដែលបានកើតឡើងមកលើអ្នកគាំទ្រ Besiktas កាលពីនៅទឹកដីបារាំងក៏ដោយ នៅក្នុងការប្រកួតយប់មិញនៅទឹកដីតួគីវិញ ក៏មានការប៉ះទង្គិចតិចតួចដែរ។

អ្នកគាំទ្រ Lyon បានប្រអំពើហិង្សាយ៉ាងចាស់ដៃ កាលពីសប្តាហ៍មុនមកលើអ្នកគាំទ្ររបស់ក្រុម Besiktas ជាហេតុធ្វើឲ្យមានភាពរាំងស្ទះ ដល់ដំណើរការនៃការប្រកួត។

នៅយប់មិញនេះ ក៏មានការប៉ះទង្គិចគ្នាតិចតួចដែរ តែមិនមានជាបញ្ហាចោទទេ ដោយក្រុមសន្តិសុខ បានក្តាប់ជាប់នូវស្ថានការណ៍បានយ៉ាងល្អ។

យ៉ាងណាវិញ បើទោះបីជាបញ្ហាត្រូវបានបញ្ចប់តែអំពើហិង្សានេះវាបានក្លាយជាមេរៀនមួយសម្រាប់អ្នកគាំទ្រចំពោះការទៅកាន់ទឹកដីបារាំង ស្របពេលដែលក្រុម Lyon ឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Europa League៕

មតិយោបល់