ព័ត៌មានជាតិ

រថយន្ត៣គ្រឿងបុកគ្នាវិលជុំ បណ្តាលឲ្យរងការខូចខាតទាំង៣គ្រឿងទាំងព្រឹក

ភ្នំពេញ: តាមសេចក្តីរាយការណ៍ពីភ្នាក់ងារ Post News ប្រចាំខណ្ឌទួលគោក បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្ត៣គ្រឿង បើកបរខ្វះការប្រុងប្រយត្ន័ បុកគ្នាវិលជុំ បណ្តាលឲ្យរងការខូចខាតទាំងសងខាង។

ហេតុការណ៍នេះកើតឡើងកាលពីព្រឹក ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ ៣៣៧ កែងផ្លូវ៥២៨ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាក កាមរីឆ្លាមមួយគ្រឿង និងម៉ាកកាមរីបាឡែនមួយគ្រឿង បើកបរក្នុងទិសដៅស្របទិសគ្នាពីលិចទៅកើតទន្ទឹមគ្នា លុះបានមកដល់ចំណុចផ្លូវលេខ៥២៨ រថយន្តកាមរីឆ្លាម បត់ឆ្វេងបំណងចូលទៅផ្លូវម្ខាងទៀត ស្របពេលនោះក៏មានរថយន្តម៉ាកតូយ៉ាតា វីហ្គូ ពណ៌ខ្មៅ បើកបរក្នុងទិសដៅពីត្បូងជើង ក្នុងល្បឿនលឿន មកកាត់មុខរថយន្តទាំង២ ស្របពេលដែលអ្នកបើករថយន្តកាមរីឆ្លាមចាំងថ្ងៃមិនមើលផងនោះ ក៏បុកចំចំហៀងគូទរថយន្តខាងក្រោយ បណ្តាលឲ្យប៉ើងបត់ក្បាលរថយន្តវីហ្គូ ទៅប៉ះជាមួយនិងរថយន្តកាមរីបាឡែន បណ្តាលឲ្យខូចខាតទាំង៣គ្រឿងតែម្តង ។

ក្រោយកើតហេតុ រថយន្តទាំង៣គ្រឿង កំពុងធ្វើការដោះស្រាយគ្នាផងដែរ៕

//youtu.be/fZS_05RQ9fQ

មតិយោបល់