លោក Jose Mourinho អ្នកចាត់ការទូទៅ របស់ក្រុមបីសាចក្រហម Manchester United កំពុងតែ ពិចារណាទៅលើការនាំយក Ronaldo មកកាន់ Old Trafford។
ថ្វីបើលោក Jose Mourinho ស្រឡាញ់ និងចង់បានកំពូលខ្សែប្រយុទ្ធ Cristiano Ronaldo ពិតមែន តែអ្នកចាត់ការទូទៅរូបនេះ ហាក់មានសុទិដ្ឋិនិយម ចំពោះការចាកចេញរបស់ប្រធានក្រុមជម្រើសជាតិ ព័រទុយហ្គាល់រូបនេះ ពីក្រុម Real Madrid ។ ជាការពិតណាស់ Independent News បានចុះផ្សាយកាលពីម្សិលមិញនេះថា លោក Mourinho មិនចង់បាន Ronaldo មកកាន់ Man Utd នៅរដូវកាលក្រោយឡើយ ព្រោះលោកបានដឹងយ៉ាងច្បាស់ថា ការចង់ចាកចេញរបស់ Ronaldo នេះ គ្រាន់តែជាលេសមួយ ដើម្បីឲ្យ ក្រុមយក្ស Real Madrid បន្ថែមទឹកប្រាក់ដល់រូបគេប៉ុណ្ណោះ។
ម្យ៉ាងវិញទៀត Ronaldo មានចេតនា ចង់ឲ្យក្លិប ដោះស្រាយឲ្យបានឆាប់ទាក់ទងនឹងបញ្ហា ពន្ធដែលតារាបាល់ទាត់រូបនេះ កំពុងតែមានការពាក់ព័ន្ធ។ លោក Mourinho បានបញ្ជាក់បន្ថែម តាមរយៈ Independent News ថា៖ បើយើងកាន់តែព្យាយាមនាំយកអ្នកណាម្នាក់ដែលចង់មក តែសំបកក្រៅ នោះវានាំឲ្យយើងខាតពេលវេលាប៉ុណ្ណោះ។ យើងគួរតែ ចំណាយពេលជាមួយអ្នកដែលខង់មកវិញ។ តាមរយៈសម្តីនេះ អាចឲ្យយើងយល់បានថា លោក Mourinho លែងផ្តោចទៅលើការចរចារជាមួយ Ronaldo ឡើយ ព្រោះបើ Ronaldo ចង់មក ក្រុម Man Utd ស្វាគមន៍ជានិច្ច តែសូមកុំឲ្យ មកក្នុងការចង់បានអ្វីមួយនោះឡើយ។
ដូច្នេះហើយ លោក Jose Mourinho នឹងរារាំង មិនឲ្យ Ronaldo ត្រឡប់មក Man Utd វិញឡើយ ប្រសិនបើចេតនា ពិតរបស់ Ronaldo មានអ្វីនៅពីក្រោយនោះ។ បើទោះបី ជាក្លិបចហ់បាន Ronaldo ហើយ Ronaldo មសនទំនាល់ទំនងយ៉ាងល្អជាមួយលោក Jose Mourinho ក៍ដូចជាលោក Sir Alex Ferguson ក្តី តែMan Utd ត្រូវតែគិតឲ្យច្បាស់ពីការនាំយកកីឡាករណាមួយ ដែលចង់មកពិត ឬគ្រាន់ជាលេសនោះ។
មតិយោបល់