ក្រោយពីការតាមប្រមាញ់ Devid De Gea តាំងពីដើមរដូវកាលនេះកន្លងមក Real Madrid បានជោគជ័យក្នុងការនាំយកអ្នកចាំទីសញ្ជាតិអស្ប៉ាញរូបនេះ។
ការសែត Marca បានឲ្យដឹងថា Real Madrid បានទិញយកអ្នកចាំទី Devid De Geaបានសម្រេចហើយ បន្ទាប់ពីការចរចារជាមួយនឹង Manchester United។ Real Madrid បានចំណាយទឹកប្រាក់ប្រមាណជា ៦០លានផោន ដើម្បីនាំយកអ្នកចាំទីជម្រើសជាតិអេស្ប៉ាញ ទៅជំនួសតំណែងរបស់ Keylor Navas ដែលតែងតែរបូតគ្រាប់រឿយៗ។
ចំណែក Man United វិញ យកបាន Joe Hart មកជំនួសតំណែងរបស់ De Gea ផងដែរ។
De Gea នឹងត្រូវបង្ហាញខ្លួនឲ្យ Real Madrid នៅក្រោយចប់រដូវកាលនេះ៕






មតិយោបល់