ព័ត៌មានកីឡា

ឧត្តម និង សុខផេង ស៊ុតឲ្យកម្ពុជា នាំមុខប្រ៊ុយណេ ៣ – ០ ត្រឹមវគ្គទី១

ខ្សែប្រយុទ្ធ ប្រាក់ មុន្នីឧត្តម និង កែវ សុខផេង ស៊ុតឲ្យក្រុមកម្ពុជានាំមុខ ប្រ៊ុយណេ ៣ ទល់និង ០ ត្រឹមវគ្គទី១ ក្នុងវគ្គជម្រុះ AFF Suzuki Cup មុននេះបន្តិច នៅពហុកីឡដ្ឋានជាតិ។

ការប្រកួតចាប់ផ្តើមត្រឹម៦នាទី ខ្សែប្រយុទ្ធ ប្រាក់ មុន្នីឧត្តម បានស៊ុតបាល់ជ្រុងចូលទីប្រ៊ុយណេយ៉ាងល្អ។ ឈានដល់នាទីទី៩ ខ្សែកាពារ សុខ សុវណ្ណ បានតែតទម្លាក់ឲ្យ កែវ សុខផេង រកបានគ្រាប់ទី២ឲ្យក្រុមម្ចាស់ផ្ទះ។
ជិតចប់វគ្គទី១ទៅហើយ ពោលនាទីទី ៤៣ ចាន់ វឌ្ឍនាកា បញ្ជូនបាល់ឲ្យ ប្រាក់ មុន្នីឧត្តម បន្ថែម១គ្រាប់ទៀតតែម្តង។ ចប់វគ្គទី១ កម្ពុជា នាំមុខ ប្រ៊ុយណេ ៣ – ០ ។

មតិយោបល់