ព័ត៌មានជាតិ

ឃាត់ខ្លួនស្ត្រីម្នាក់ មុខសញ្ញាចែកចាយគ្រឿងញៀនយ៉ាងសកម្ម

ព្រះសីហនុៈ ស្ត្រីម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ជាមុខសញ្ញាចែកចាយគ្រឿងញៀនយ៉ាងសកម្ម។

ការចាប់ឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៩យប់ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុចក្រុម៨ ភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ សាន នី ភេទស្រី អាយុ២១ឆ្នាំ មុខរបររត់តុ មានស្រុកកំណើត ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បច្ចុប្បន្នស្នាក់នៅភូមិឃុំកើតហេតុខាងលើ។ ក្នុងនោះដកហូតបានថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន៣កញ្ចប់ ដែលមានទម្ងន់៨,៥៨ក្រាម និងទូរសព្ទដៃ ចំនួន៣គ្រឿង។

ជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាបណ្តោះអាសន្ន ធ្វើការសាកសួរនិងកសាងសំណុំរឿង ដើម្បីចាត់ការបន្ត តាមនីតិវិធីច្បាប់៕

មតិយោបល់