ព័ត៌មានកីឡា

យុវជនក្រសួងការពារជាតិ បញ្ជាប់ប្រវត្តិមិនដែលចាញ់ វិសាខា

ការប្រកួតពានរង្វាន់លីគលំដាប់ទី ២ កម្ពុជា រដូវកាល ២០១៧ សម្រាប់សប្ដាហ៍ទី ៥ ក្រុមបាល់ទាត់ យុវជនក្រសួងការពារជាតិ បានយកឈ្នះលើក្រុមមិនដែលចាញ់ វិសាខា ដោយលទ្ធផល ១ទល់០ កាលពីថ្ងៃទី ០៧ ខែ ឧសភា នៅកីឡដ្ឋានស្តារចាស់ ខណៈដែល ៤ ប្រកួត កន្លងមករបស់ វិសាខា ឈ្នះទាំងអស់ ។

នៅក្នុងការប្រកួតនៅថ្ងៃ សៅរ៍ ទី ០៧ សប្តាហ៍ទី ៥ នេះក៏មាន ២ក្រុម ផ្សេងទៀតដែរ ដោយក្រុម យុវជនសាលាបាល់ទាត់ជាតិបាទី បានយកឈ្នះ ខេត្តស្វាយរៀង ៣ទល់២ ខណៈដែល កំពង់ឆ្នាំង ស្មើគ្នាជាមួយ កំពង់ចាម ០ទល់០ ។

គិតត្រឹមសប្តាហ៍ទី ៥ ក្រុមយុវជនក្រសូងការពារជាតិ កំពុងឈរនៅចំណាត់ថ្នាក់លេខ ២ ប្រកួតបាន ៥ លើក ឈ្នះ ៣ ចាញ់ ១ ស្មើ ១ មាន ១០ ពិន្ទុក្នុងដៃ ស្របពេលដែល វិសាខា ឈរនៅលេខ ១ ដដែលដោយ ៥ ប្រកួត ឈ្នះ ៤ ចាញ់ ១ និងមិនដែលស្មើ មាន ១២ ពិន្ទុក្នុងដៃ ៕

មតិយោបល់