នៅចុងសប្តាហ៍នេះ កាំភ្លើងធំ Arsenal និងបើកទ្វារផ្ទះ ទទួលក្រុមបីសាចក្រហម Manchester Unitedដែលនឹងក្លាយជាការប្រកួតដ៏ធំនៅ Premire League យប់នេះ។
Arsenal ហាក់ដូចជាស្រេកឃ្លានជ័យជំនះនេះ ខ្លាំងណាស់ ព្រោះបើ Arsenal នៅតែបន្តចាញ់ និងស្មើការប្រកួតនេះទៀត នោះ Arsenal នឹងប្រឈមមុខជាមួយនឹងការបាត់បង់ឱកាសលេងពានរង្វាន់ទ្វីបអឺរ៉ុប។ ជាការពិតណាស់ គិតត្រឹម ៣៣ប្រកួតកន្លងមក Arsenal មាន៦០ ពិន្ទុក្នុងដៃ ខណៈ Arsenal នៅមានការប្រកួត២ នៅក្នុងដៃនៅឡើយ ជាហេតុធ្វើឲ្យ Arsenal នៅពុំទាន់បាត់ឱកាសនៅឡើយ។
ចំណែកបីសាចក្រហម Manchester United វិញ ថ្វីត្បិតតែពិន្ទុរបស់ពួកគេ មិនទាន់សុវត្ថិភាព ក្នុងការលេង Champion League និង Europa League តែបីសាចក្រហមកំពុងតែខ្វល់ខ្វាយ ក្នុងការប្រកួត Europa League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលតម្រូវឲ្យ Manchester United ប្រឹងប្រែងបំផុត ដើម្បីឡើងទៅវគ្គផ្តាច់ព្រ័ត្រ និងការឈ្នះពានមួយនេះ។ ដូច្នេះហើយ នៅក្នុងរាត្រីនេះ Arsenal និងដាក់កីឡាករពេញជើង ខណៈ Manchester United នឹងមិនដាក់កីឡាករពេញជើងនៅក្នុងការប្រកួតនេះឡើយ៕
មតិយោបល់