បើទោះបីជាតាមពីក្រោយក្រុមកំពូលតារាង Barcelona ហូតដល់ទៅ ៨ពិន្ទុមែន តែក្រុម Atletico Madrid នៅតែរំពឹងក្នុងការប្រជែងពាន Laliga នេះដដែល ខណៈ ៨ពិន្ទុនេះដែរ មិនច្រើនប៉ុន្មានឡើយ។
ជាក់ស្តែងណាស់ ក្រោយពីយកឈ្នះក្រុម Celta Vigo ៣-០ យប់មិញនេះ បានធ្វើឲ្យក្រុម Atletico Madrid នៅតែមាសង្ឃឹមក្នុងការដណ្តើមយកពាន Laliga ជាមួយក្រុម Barcelona ដដែល។ ៣គ្រាប់ដែល Atletico Madrid ស៊ុតបញ្ចូលទី Celta Vigo យប់មិញនេះ រកបានដោយខ្សែប្រយុទ្ធឆ្នើម Antoine Griezmann នៅនាទីទី៤៤, កីឡាករ Vitolo ស៊ុតបាននៅនាទីទី៥៦ និងកីឡាករ Angel Correa ស៊ុតបាននៅនាទីទី៦៣។ តាមរយៈជ័យជម្នះនេះដែរ បានធ្វើឲ្យក្រុម Atletico Madrid កាត់បន្ថយនូវគម្លាត នៃការនាំមុខរបស់ក្រុម Barcelona ពី ១១ពិន្ទុ មកនៅត្រឹម ៨ពិន្ទុវិញប៉ុណ្ណោះ។ ការបន្ថយគម្លាតនេះដែរ អាចធ្វើឲ្យ Atletico Madrid មានសង្ឃឹមច្រើនក្នុងការប្រជែងពាន ជាមួយ Barcelona ព្រោះថាការប្រកួតនៅសល់ច្រើនគួរសមដែរ ប្រសិនបើ Barcelona ភ្លាត់ ៣-៤ ប្រកួតនោះ ហើយ Atletico Madrid ធ្វើបានល្អវិញ ច្បាស់ណាស់ ពាននេះមុខជារបូតមកលើ Atletico Madrid ជាក់ជាមិនខាន។
យ៉ាងណាវិញ នេះគ្រាន់ជាក្តីសង្ឃឹមប៉ុណ្ណោះ ព្រោះថាវាមិនងាយស្រួលឡើយ ខណៈ Barcelona គឺជាក្រុមដ៍ខ្លាំងមួយ ម្យ៉ាងមកទល់ពេលនេះ នៅ Laliga ក្រុមមួយនេះ មិនទាន់ចាញ់នៅឡើយទេ ជាហេតុធ្វើឲ្យ Atletico Madrid មិនងាយស្រួលក្នុងការរំពឹងឈ្នះពានឆ្នាំនេះឡើយ។
https://www.youtube.com/watch?v=bEreZ2HdTOY
មតិយោបល់