នៅម៉ោង ៣រសៀល ថ្ងៃអាទិត្យ ទី ១៤ ខែ ឧសភា ឆ្នាំ ២០១៧ មុននេះ ក្លិបបាល់ទាត់អគ្គស្នងការដ្ឋាននគរបាលជាតិ បានយកឈ្នះ ក្លិបបាល់ទាត់បឹងកេតអេហ្វសុី ដោយលទ្ធផល ២ទល់១ ក្នុងជំនួបសប្តាហ៍ទី ១១ នៃលីគកំពូលកម្ពុជា រដូវកាល ២០១៧ នៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្តាតចាស់)។
គ្រាប់បាល់ទាត់បញ្ចូលទីរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ ២គ្រាប់ រកបានដោយកីឡាករ នួន បូរី ក្នុងនាទីទី ៣៧ នៃតង់ទី១ និង ទិត្យ ឌីណា នៅនាទីទី ៨៣ ខណៈ ១គ្រាប់ របស់ បឹងកេត រកបានដោយ ស៊ុន សុវណ្ណរិទ្ធី នៅនាទីទី ៩០ ៕

មតិយោបល់