ក្រុម Swansea City ចាប់ផ្តើមលេងបានយ៉ាងល្អ នៅ២ប្រកួតចុងក្រោយនេះ បន្ទាប់ពីយកឈ្នះក្រុមហង្សក្រហម Liverpool បន្តយកឈ្នះលើក្រុមកាំភ្លើងធំ Arsenal ទៀត។
ជាក់ស្តែងណាស់ Arsenal បានបរាជ័យយ៉ាងអាម៉ាស់ក្រោមស្នាដៃក្រុម Swansea City ក្នុងលទ្ធផល ៣-១ យប់មិញនេះ។ ក្នុងនោះដែរ ក្រុមកាំភ្លើងធំ Arsenal បានរកគ្រាប់បាល់១គ្រាប់មុន ដែលស៊ុតបានដោយកីឡាករ Nacho Monreal នៅនាទីទី៣៣។ ក៍ប៉ុន្តែ ក្រុម Swansea City បានវាយបកតាមស្មើវិញភ្លាមៗ នៅនាទីទី៣៤ ដោយស៊ុតបានដោយដោយកីឡាករ Sam Clucas ។ បន្ថែមលើនេះ ក្រុម Swansea បានបន្ថែមគ្រាប់បាល់ ២គ្រាប់ពីលើទៀត តាមរយៈការស៊ុតរបស់កីឡាករ Jordan Ayew នៅនាទីទី៦១ និងកីឡាករ Sam Clucas រកបានគ្រាប់ទី២ របស់គេនៅនាទីទី៨៦។
ដូច្នេះហើយ ក្រុមកាំភ្លើងធំ Arsenal បានបរាជ័យក្រោមស្នាដៃក្រុម Swansea City ដោយលទ្ធផល ៣-១ ខណៈ Mkhitaryan បានបង្ហាញវត្តមានដំបូងឲ្យ Arsenal ក្រោយពីដូរចូលនៅនាទីទី៦០។
https://www.youtube.com/watch?v=94TCt9v7SbA
មតិយោបល់