ព័ត៌មានកីឡា

អុញនោះ! តាបារាំង ចង់បាន Asensio ដែរតើ

អ្នកចាត់ការក្រុម កាំភ្លើងធំ Arsenal លោក Arsene Wenger កំពុងតែចង់បានខ្សែបម្រើប្រយុទ្ធ Marco Asensio ពី Real Madrid យ៉ាងខ្លាំង។

ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ The Sun បានឲ្យដឹងថា លោក Arsene Wenger មានបំណងចង់បាន Asensio យ៉ាងខ្លាំង ព្រោះថា កីឡាករវ័យ ២១ឆ្នាំរូបនេះ កំពុងលេងល្អយ៉ាងខ្លាំង។ ប្រភពដដែល បានឲ្យដឹងបន្ថែមទៀតថា នៅពេលនេះ លោកមិនខ្វល់ឡើយ នៅពេលនេះ ចំពោះក្រុម Barcelona និង Liverpool ដែលចង់បាន Asensio ពី Real Madrid នោះ។ អ្វី ដែលលោក ត្រូវគិតនៅពេលនេះ គឺធ្វើយ៉ាងណាឲ្យក្រុម ដែលឈ្នះពាន ជាច្រើន នាពេលកន្លងមកនេះ Real Madrid ព្រមលក់ Asensio ព្រោះថា ក្លិបយក្សអេស្ប៉ាញមួយនេះ ដូចមិនចង់លក់ឡើយ។

លោក Wenger បានបញ្ជាក់ថា ការតាមប្រជែងទិញ Marco Asensio មិនមែនជារឿងពិបាកឡើយ បើទោះបីជា Barcelona និង Liverpool ជាគូប្រជែង ក្តី ក៍ប៉ុន្តែហេតុផល ដ៍ចម្បងនោះ Real Madrid ព្រមលក់ឬទេ ព្រោះថា ត្រឹមតម្លៃ ៧២លានផោន នេះមិនច្រើនឡើយ សម្រាប់កីឡាករ ដែលល្អបែបនេះ។ យ៉ាងណាវិញ អ្នកចាត់ការជាតិបារាំងរូបនេះ នៅតែមានក្តីសង្ឃឹម ក្នុងការតាមប្រមាញ់ ខ្សែបម្រើប្រយុទ្ធអេស្ប៉ាញរូបនេះដដែល ព្រោះលោក គិតថា Modric, Kroos និង Casemiro ជារនាំង មិនអាចឲ្យ កីឡាកររូបនេះជាប់ជម្រើសដំបូង។

ដូច្នេះហើយ ក្រុម Arsenal នឹងបន្តតាមប្រមាញ់ កីឡាករ Marco Asensio រហូតដល់ទីបញ្ចប់ ដែល Real Madrid ព្រមលក់ ឬរក្សាទុកកីឡាកររូបនេះ។

មតិយោបល់