ព័ត៌មានកីឡា

De Gea បង្ហាញខ្លួនលើកចុងក្រោយឲ្យ Man Utd ពេលជួប ​Crystal Palace

លោក​ Jose Mourinho បានសម្រេចចិត្ត ផ្តល់ឱកាសឲ្យអ្នកចាំទី Devid De Gea ក្នុងការបង្ហាញខ្លួនលើកចុងក្រោយ នៅថ្ងៃទី ២១​ ខែ ឧសភា ខាងមុខនេះឲ្យក្រុមបីសាចក្រម Manchester United មុនផ្លាស់ទៅកាន់ Real Madrid។

ជាការពិតណាស់ Devid De Gea នឹងត្រូវផ្លាស់ទៅកាន់ក្រុមយក្សអេស្ប៉ាញ Real Madrid នៅរដូវកាលក្រោយនេះ​ បន្ទាប់ពីមានការចរចារផ្ទេរកីឡាកររូបនេះរួចរាល់។ ក្នុងនោះដែរ លោក Jose Mourinho ដែលគ្រូបង្គោលរបស់ក្រុមបីសាចក្រហម Manchester United បានសម្រេចចិត្តផ្តល់ឱកាសឲ្យ អ្នកចំទីដៃស្អិតបង្ហាញខ្លួនចុងក្រោយនៅក្នុងការប្រកួត Premire League ជាពិសេសការប្រកួតចុងក្រោយជាមួយនឹង Crystal Palace ។

Jose Mourinho​​ មានបំណងចង់ឲ្យ De Gea លាអ្នកគាំទ្រទាំងអស់នៅ Old Trafford ក៍ដូចជាការសាងនូវស្នាដៃចុងក្រោយជាមួយក្លិប មុននឹងផ្លាស់ទៅកាន់ Real Madrid។ ម្យ៉ាងវិញទៀត បីសាចក្រហម ហាក់មិនសូវខ្វល់ខ្វាយការប្រកួតនៅ Premire League ឡើយ​ព្រោះពួកគេ កំពុងត្រៀមខ្លួនក្នុងការដណ្តើមពាន Europa League លើកដំបូងក្នុងប្រវត្តិសាស្ត្រក្លិប​ក៍ដូចជា លើកពានរង្វាន់លើកដំបូងក្រោមការដឹកនាំរបស់គ្រូបង្វឹកដែលទទួលជោគជ័យច្រើនរូបនេះ។

អ្នកគាំទ្រ Manchester United នឹងអាចទស្សនាការប្រកួតចុងក្រោយ របស់ De Gea នៅថ្ងៃទី ២១​ ឧសភាខាងមុខនេះ​ ហើយវាក៍ជាអនុស្សាវរីយ៍ចុងក្រោយរបស់ពួកគេផងដែរ។

មតិយោបល់