សហព័ន្ធបាល់ទាត់ប្រទេសអេស្ប៉ាញ បានអាចនឹងពិន័យ លើកំពូលខ្សែប្រយុទ្ធ Criatiano Ronaldo ចំនួន ពី៤ ទៅ ១២ប្រកួត ស្របពេលដែលក្រុម Real Madrid បានដាក់ពាក្យបណ្តឹងចំពោះករណី មិនប្រក្រតីនេះ។
ការរុញអាជ្ញាកណ្តាលលោក Ricardo De Burgos ក្រោយពេលដែលលោក បានលើកកាតក្រហម ឲ្យ Ronaldo នោះ បានធ្វើឲ្យកំពូលខ្សែប្រយុទ្ធឆ្នើម របស់ក្រុមស្តេចស Real Madrid រូបនេះទទួលការពិន័យចំនួន ពី៤ ទៅ ១២ប្រកួត។ ជាក់ស្តែងណាស់ Ronaldo បានបង្ហាញនូវកាយវិការមិនពេញចិត្ត ចំពោះលោក Ricardo De Burgos ដែលបានផ្តល់កាតលឿងលើកទី២ ដែលជាហេតុនាំឲ្យមានការផ្តល់កាតក្រហម ដល់ខ្សែប្រយុទ្ធឆ្នើមរូបនេះ។ គួរបញ្ជាក់ផងដែរថា Ronaldo ទទួលបានកាតលឿងលើកទី២ នៅពេលដែល មានការប៉ះទង្គិចមុខទី របស់ក្រុម Barcelona ជាមួយនឹងខ្សែការពារ Umtiti ដោយមានកាយវិការរុញពីលើស្មាខាងក្រោយផង ស្របពេលដែល Ronaldo អស់ជំហរដួលទៀតនោះ បែរជាធ្វើឲ្យលោក Ricardo De Burgos ផ្តល់កាតលៀងទី២ ឈានទៅដល់កាតក្រហម។
ហេតុនេះហើយ Ronaldo មានការខឹងសម្បាយ៉ាងខ្លាំង ចំពោះការកាត់សេចក្តីនេះ ដែលរូបគេជឿថា វាមិនមែនជាកំហុសចេតនា ណាមួយ ដែលឈានទៅដល់ការពិន័យកាតលឿងនោះឡើយ ព្រោះថា វាមិនមែនជាការកាត់សេចក្តីសមហេតុផលឡើយ។ យ៉ាងណាវិញ ក្រុម Real Madrid មិនបាននៅស្ងៀម ចំពោះស្ថានការណ៍ មិនប្រក្រតីនេះឡើយ។ ជាក់ស្តែងណាស់ Real Madrid បានបើកការប្តឹងឧទ្ធរណ៍ ទាក់ទងទៅនឹងករណីនេះ ដើម្បីឲ្យ សហព័ន្ធបាល់ទាត់របស់ប្រទេសអេស្ប៉ាញ ធ្វើការស៊ើបអង្កេតឡើងវិញលើករណីនេះ។ ក្នុងនោះដែរ ប្រភព Marca បានដកស្រង់សម្តីរបស់លោក Zidane ថា៖ យើងមិននៅស្ងៀមចំពោះបញ្ហានេះឡើយ ព្រោះថា វាមិនសមហេតុផលសោះឡើយ ដែលមានការផ្តល់កាតលឿងលើកទី២ ដល់ Ronaldo។ ថ្វីបើ Ronaldo កំពុងស្ថិតក្នុងការពិន័យ តែយើងនឹងរកវិធីសាស្រ្តគ្រប់បែបយ៉ាង ដើម្បីឲ្យ Ronaldo ចូលមកកាន់ទីលានប្រកួតវិញ។
សូមរំលឹកថា ករណីនេះដែរ ធ្លាប់បានកើតមានម្តងរួចមកហើយ កាលពីរដូវកាលមុន ដែលកីឡាករ Marko Lovaja របស់ក្រុម Las Palmas ទទួលបានការពិន័យចំនួន៥ ប្រកួត ក្រោយពីរុញអាជ្ញាកណ្តាលក្នុងទីលាន ក្រោយពីទទួលបានកាតក្រហម។ ដូច្នេះហើយ Ronaldo អាចនឹងដើរតាមគន្លងនេះ ដោយទទួលការពិន័យ ពី ៤ទៅ ១២ ប្រកួត ខណៈក្រុម Real Madrid មិនបណ្តោយឲ្យ រឿងនេះកើតឡើងនោះឡើយ។
មតិយោបល់