នៅក្នុងសន្និសិទ្ធសារពត៌មានកាលពីព្រឹកមិញនេះ ខ្សែប្រយុទ្ធ Irfan Bachdim របស់ក្រុមជម្រើសជាតិឥណ្ឌូណេស៊ី បាននិយាយថារូបគេមកទីនេះជាមួយមិត្តរួមក្រុមទាំងអស់គឺមកដើម្បីឈ្នះ។
ខ្សែប្រយុទ្ធវ័យ ២៨ ឆ្នាំរូបនេះ បាននិយាយថា៖ «សម្រាប់ការប្រកួតខ្ញុំមកទីនេះជាមួយក្រុមគឺដើម្បីឈ្នះ ខ្ញុំដឹងថាក្រុមរបស់ខ្ញុំនៅក្មេងខ្ចីព្រោះថាកីឡាករភាគច្រើនគឺអាយុក្រោម ២៣ ឆ្នាំ ហើយមាន ១៨ និង ១៩ ច្រើនកីឡាករដែលចាស់ដែលមានបទពិសោធន៍តែ ៤ នាក់ប៉ុន្នោះ តែក្នុងនាមជាកីឡាករនិងខំឲ្យអស់ពីសមត្ថភាពដើម្បីឈ្នះ» ។ ហើយកីឡាករចាស់វស្សារូបនេះបានបន្ថែមថា សម្រាប់ប្រកួត ហើយនិងទំរង់លេងរបស់ក្រុមជម្រើសជាតិកម្ពុជា ខ្ញុំមិនសូវដឹងច្បាស់ទេ។ កីឡាកររូបនេះបានជាប់ជម្រើសជាតិ ឥណ្ឌូណេស៊ី តាំងពីឆ្នាំ ២០១០ មកម្លេះ និងបង្ហាញខ្លួនបាន ២៩ លើក រកបាន ១០ គ្រាប់។
សូមបញ្ជាក់ថា ក្រុមជម្រើសជាតិ ឥណ្ឌូណេស៊ី ដាក់កីឡាករវ័យក្មេងច្រើនដោយសារតែកំពុងត្រៀមរៀបចំប្រព័ន្ធលេងថ្មីមួយរ សម្រាប់ក្រុមយុវជនក្រោមអាយុ ២២ ឆ្នាំ ដើម្បីត្រៀមប្រកួតស៊ីហ្គេមនៅខែសីហា៕


មតិយោបល់