ព័ត៌មានសុខភាព

ឱសថធម្មជាតិ៣យ៉ាង អាចកាត់បន្ថយក្លិនផោមកុំឲ្យស្អុយខ្លាំង

ធ្លាប់ឆ្ងល់ដែរទេ ហេតុអ្វីបានជាអ្នកខ្លះផោមស្អុយខ្លាំង ហើយអ្នកខ្លះទៀតផោមមិនសូវស្អុយ? ការផោម គឺគ្មានអ្នកណាអាចជៀសផុតបានឡើយ ក៏ប៉ុន្តែបញ្ហាផោមស្អុយខ្លាំងជារឿងអាម៉ាសប្រសិនបើអ្នកស្ថិតនៅក្នុងចំណោមមនុស្សជាច្រើន។ ការផោមមានក្លិនស្អុយខ្លាំង អាចបណ្តោលមកពីការបរិភោគអាហារ ការលេបថ្នាំ បញ្ហាស្ត្រេស ថប់អារម្មណ៍ ជាពិសេសប្រសិនបើនៅក្នុងខ្លួនរបស់អ្នកមានផ្ទុកជាតិស្ករ lactose ច្រើនពេក។ ទោះជាយ៉ាងណាបើយោងតាមគេហទំព័រ pinoyhealthguide បង្ហាញថាបញ្ហាផោមមានក្លិនស្អុយខ្លាំង អាចដោះស្រាយបានដោយប្រើប្រាស់ឱសថធម្មជាតិ ៣យ៉ាង។

១.ខ្ញី
ខ្ញី គឺជាបន្លែមួយប្រភេទដែលអាចជួយព្យាបាលជំងឺទូទៅបានច្រើនយ៉ាង ហើយសូម្បីតែបញ្ហាផោមស្អុយក៏អាចជួយកាត់បន្ថយបានដែរ។ ដើម្បីកាត់បន្ថយបញ្ហានេះ អ្នកគ្រាន់តែបន្ថែមខ្ញីចូលទៅក្នុងរបបអាហារប្រចាំថ្ងៃ ឬធ្វើជាតែសម្រាប់ទទួលទានក៏បាន។

ប្រទាលកន្ទុយក្រពើ
ប្រទាល់កន្ទុយក្រពើ អាចកាត់បន្ថយអាការឈឺពោះ និងជាតិហ្គាសដែលមាននៅក្នុងក្រពះពោះវៀន។ ប្រសិនបើអ្នកមិនចេះទទួលទានប្រទាលកន្ទុយក្រពើទាំងឆៅទេ អ្នកអាចកាត់យកសាច់វាមួយដុំដាក់ចូលទៅក្នុងទឹកក្តៅមួយកែវ បន្ទាប់មកទទួលទានដូចជាតែជាការស្រេច។

ខ្ទឹមស

ខ្ទឹមស អាចជួយរំញោចអាស៊ីតនៅក្នុងក្រពះ ជួយសម្រួលដល់ការរំលាយអាហារ និងការពារបញ្ហាហើមពោះ។ ចំពោះការប្រើប្រាស់ខ្ទឹមសគ្មានអ្វីពិបាកនោះទេ គ្រាន់តែអ្នកបន្ថែមវាទៅក្នុងរបបអាហារជាប្រចាំថ្ងៃជាការស្រេច៕

មតិយោបល់