កីឡាករ ៤ នាក់មកពីក្លិប ព្រះខ័នរាជស្វាយរៀង ត្រូវបានកោះហៅចូលក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ១៨ ឆ្នាំ ដើម្បីត្រៀមប្រកួតពានរង្វាន់កម្រិតយុវជនធំៗ ២ ប្រចាំតំបន់អាស៊ាន និងប្រចាំទ្វីបអាស៊ី នៅអំឡុងខែកញ្ញា និងខែវិច្ឆិកា ខាងមុខនេះ នេះបើយោងតាមការបង្ហោះលើហ្វឹសប៊ុករបស់ក្លិប ព្រះខ័នរាជស្វាយរៀង។
កីឡាករទាំង៤នាក់នោះរួមមាន៖
១/ ពាក់លេខ ២៤ ឈ្មោះ ទេព វាសនាកុមារពិទូរ្យ
២/ ពាក់លេង ២៨ ឈ្មោះ កែ លីហេង
៣/ ពាក់លេខ ៦ ឈ្មោះ គន្ធា រ៉ាវ៉ាន់
៤/ ពាក់លេខ ២៦ ឈ្មោះ ឃៀង ម៉េងហ៊ួ
យុវជនជម្រើសជាតិកម្ពុជាអាយុក្រោម ១៨ ឆ្នាំ និងចេញទៅហ្វឹកហាត់នៅប្រទេសហុងកុង រយៈពេល ៧ ថ្ងៃ ពោលគឺអំឡុងពីថ្ងៃទី ២៦ កក្កដា ដល់ថ្ងៃទី ០២ ខែ សីហា។
សម្រាប់ពានរង្វាន់ AFF U-18 Championship 2017 ជម្រើសជាតិកម្ពុជាអាយុក្រោម ១៨ ឆ្នាំ ស្ថិតនៅក្នុងពូល A ជាមួយ U-18 ថៃ, ទីម័រខាងកើត, ម៉ាឡេស៊ី, ឡាវ, និងសិង្ហបុរី ស្របពេលដែលពានរង្វាន់ AFC U-19 Championhsip 2018 វគ្គជម្រុះ ជម្រើសជាតិកម្ពុជាអាយុក្រោម ១៥ ឆ្នាំ ស្ថិតនៅក្នុងពូល I ជាមួយ U-16 ចិន, មីយ៉ាន់ម៉ា និងហ្វីលីពីន៕
មតិយោបល់