កណ្តាលៈ បុរសម្នាក់ញៀនស្រា រហូតដល់ដេកស្លាប់ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិកំពង់ទ្រា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។
សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះមានឈ្មោះ អែម ពេញ ភេទប្រុស អាយុ៤៨ ឆ្នាំ មានមុខរបរកសិករ ស្នាក់នៅភូមិពោធិ៍ប៉ាង ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល។
មុនពេលកើតហេតុ ពេលព្រឹកជនរងគ្រោះបានប្រាប់ប្រពន្ធថាទៅលេងផ្ទះក្មួយនៅភូមិកំពង់ទ្រា លុះ២ទៅ៣ថ្ងៃហើយក៏ឲ្យឈ្មោះវេង វឿន ភេទប្រុស ត្រូវជាក្មួយជូនម៉ូតូឌុបមកដល់ផ្ទះក្មួយឈ្មោះ អៃ ប៊ុន ដែលប្តីស្នាក់នៅ ពេលមកដល់ផ្ទះក្មួយតែងតែផឹកស្រាជាប្រចាំមិនសូវហូបបាយទេ។ លុះដល់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៧វេលាម៉ោង២និង២នាទី ឈ្មោះអៃ ប៊ុន ដែលត្រូវជាក្មួយបានចុះពីលើផ្ទះមកខាងក្រោមផ្ទះបានឃើញពូរបស់ខ្លួនឈ្មោះ អៃ ពេញ អង្គុយលើគ្រែក៏ឲ្យសម្រាន្តយកភួយដណ្តប់ឲ្យរួចឡើងដេកវិញ។ លុះព្រឹកឡើងម៉ោង៦ព្រឹកឈ្មោះអៃ ប៊ុន ភ្ញាក់ក្រោកឡើងចុះមកក្រោមផ្ទះដាស់ពូទៅរកហូបអីស្រាប់តែឃើញពូរបស់ខ្លួនបានស្លាប់បាត់ទៅហើយ បន្ទាប់មកឈ្មោះប៊ុន ក៏បានតេប្រាប់ទៅឈ្មោះ ឈន ឡា ត្រូវជាប្រពន្ធឈ្មោះជនរងគ្រោះឲ្យដឹងរួចប្រាប់លោកមេភូមិ លោកមេភូមិរាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍បន្ទាប់ពីទទួលបានព័ត៌មានរួចហើយកម្លាំងនគរបាលប៉ុស្តិ៍ស្អាងភ្នំបានសហការជាមួយកម្លាំងជំនាញបច្ចេកទេសស្រុកមានលោកមេភូមិបានពិនិត្យលើសាកសពពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់នោះទេ។
ក្រោយពេលពិនិត្យសពរួចកម្លាំងសមត្ថកិច្ច បានប្រគល់សពទៅឲ្យក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់