ខ្សែការពារដ៍ឆ្នើមរបស់ក្រុមបីសាចក្រហម Manchester United កីឡាករ Eric Bailly បានរងការពិន័យ ៣ប្រកួតពី FIFA ក្រោយពីសហព័ន្ធបាល់ទាត់ពិភពលោកមួយនេះ សម្រេចពិន័យលើខ្សែការពាររូបនេះ។
ថ្វីបើ Eric Bailly បានរងកាតក្រហម កាលពីខែឧសភា កន្លងមក ក្នុងការប្រកួត ជើងទី២ Europa League ជាមួយក្រុម Celta Vigo ដែលខ្សែការពាររូបនេះ ទទួលបានកាតក្រហម ក្នុងនាទីទី ៨៧ នោះ ត្រូវបាន FIFA យកមកពិភាក្សា ឡើងវិញ។ ជាក់ស្តែងណាស់ FIFA បានសម្រេចពិន័យ Eric Bailly មិនឲ្យចូលរួមការប្រកួត ចំនួន៣ប្រកួត ជាហេតុធ្វើឲ្យ ខ្សែការពារស្បែកខ្មៅរូបនេះ មានការខកចិត្តយ៉ាងខ្លាំង។ ការពិន័យ ៣ប្រកួតនេះ បានធ្វើឲ្យ Eric Bailly មិនបានចូលរួមប្រកួតជាមួយក្រុម Man Utd ក្នុងការប្រកួតដ៍សំខាន់ ទល់នឹងក្រុម Real Madrid នាជំនួប UEFA Super Cup នាដើមខែក្រោយនេះ។
មិនត្រឹមតែប៉ុណ្ណោះ Eric Bailly ក៍ត្រូវខកខាន មិនបានជួយក្រុមបីសាចក្រហម Manchester United ក្នុងការប្រកួតបើកឆាក នាយុទ្ធនាការណ៍ Champion League ដែលក្រុម Man Utd បានខកខានបង្ហាញវត្តមាន ប៉ុន្មានឆ្នាំមកហើយ។ សូមបញ្ជាក់ផងដែរថា ការពិន័យ ៣ប្រកួតរបស់ FIFA នេះ មិនពាក់ព័ន្ធជាមួយ នឹងការប្រកួតនៅលីគអង់គ្លេសឡើយ ខណះ Eric Bailly រងពិន័យតែការប្រកួតពានរង្វានអឺរ៉ុប់ប៉ុណ្ណោះ។
ដូច្នេះហើយ Eric Bailly ពិតជាមានការសោកស្តាយណាស់ ដែលរូបគេមិនអាចមានវត្តមាន ក្នុងការប្រកួត Super Cup ជាមួយ Real Madrid និង ការប្រកួតដំបូងរបស់គេ ក្នុងពានរង្វាន់ UEFA Champion League ។
មតិយោបល់