ព័ត៌មានកីឡា

Kane មានមហិច្ចតាប្រជែង Balon d’Or ជាមួយ Messi និង Ronaldo

ខ្សែប្រយុទ្ធកំពុងតែឡើងជើងរបស់ក្រុម Tottenham កីឡាករ Harry Kane កំពុងតែមានមហិច្ចតាប្រជែងជាមួយតារាឆ្នើម ២ដួង​​ Cristiano Ronaldo និង Lionel Messi ក្នុងការប្រជែងបាល់មាស Balon d’Or។

អត្ថបទដែលបានចុះផ្សាយដោយ Daily Star បានឲ្យដឹងថា មហិច្ចតារបស់ Harry Kane មិនត្រឹមតែចង់បន្តឈ្នះស្បែកជើងមាសនៅ Premire League ប៉ុណ្ណោះទេ កីឡាករអង់គ្លេសរូបនេះ ចង់ប្រជែងបាល់មាសជាមួយនឹង Ronaldo និង Messi ទៀត។ ជាការពិតណាស់រយៈពេល ៩ ឆ្នាំចុងក្រោយនេះ Messi និង Ronaldo បានបង្កើតនូវសករាជថ្មី ដោយការឈ្នះពាន Balon d’Or ៩ ឆ្នាំចុងក្រោយនេះខណះ Messi បាន ៥ ដង និង Ronaldo បាន ៤ ដង។ ម្យ៉ាងវិញទៀតនៅក្នុងឆ្នាំនេះ ប្រហែលជា Ronaldo អាចនឹងឈ្នះបាល់មាស Balon d’Or នេះទៀតតាមរយៈការជោគជ័យជាមួយក្លិបនាឆ្នាំនេះ។

យ៉ាងណាវិញ ខ្សែប្រយុទ្ធ Harry Kane របស់ក្រុមមាន់ខ្នាយមាស Tottenham បានជឿជាក់ថា នៅពេលដ៍ខ្លីខាងមុខនេះ រូបគេអាចប្រជែងយកបាល់មាសនេះ ពីកំពូលតារាឆ្នើមទាំង ២ដួងនេះបាន ព្រោះការវិវត្តន៍នៃសមត្ថភាពរបស់ Kane កំពុងតែឈានដល់ចំណុចខ្លាំងមួយទៅហើយ។ ម្យ៉ាងវិញទៀត Ronaldo និង Messi វ័យកាន់តែជ្រេទៅហើយ ដែលល្មមដល់ពេលកីឡាករជំនាន់ក្រោយសាងកេរ្តិ៍ឈ្មោះម្តង។

គួរបញ្ជាក់ផងដែរថា Harry Kane បានឈ្នះស្បែកជើងមាស នៅ Premire League ២រដូវកាលជាប់គ្នាហើយ នៅតែមហិច្ចតាបន្តរបស់គេ គឺ Balon d’Or រួមនឹងការឈ្នះពានជាមួយ Tottenham នៅពេលខាងមុខនេះ។

មតិយោបល់