ព័ត៌មានកីឡា

Suarez គាំទ្រឱ្យ Messi ឈ្នះពាន Ballon d’Or

បើទោះជាកីឡាករជាច្រើនគិតថា Cristiano Ronaldo ជាអ្នកឈ្នះពាន Ballon d’Or នៅឆ្នាំនេះក៏ដោយ ប៉ុន្តែ Luis Suarez នៅតែគាំទ្រមិត្តរួមក្រុមរបស់គេ Lionel Messi ជាអ្នកឈ្នះដដែល។

Suarez បានចាប់ផ្ដើមមកហ្វឹកហាត់ជាមួយមិត្តរួមក្រុម Barcelona វិញហើយ ដើម្បីតៀមចូលលេងរដូវកាលថ្មីខាងមុខនេះ។ អំឡុងពេលនោះដែរ អតីតកីឡាករ Liverpool រូបនេះ បាននិយាយថារូបគេនៅតែគិតក្នុងចិត្តថាឆ្នាំនេះ មានតែ Messi ទេ ដែលសមនិងឈ្នះពានកីឡាករល្អជាងគេលើលោក FIFA Ballon d’Or ។

TOPSHOT - FC Barcelona and Argentina's forward Lionel Messi poses with trophy after receiving the 2015 FIFA Ballon dOr award for player of the year during the 2015 FIFA Ballon d'Or award ceremony at the Kongresshaus in Zurich on January 11, 2016. AFP PHOTO / FABRICE COFFRINI / AFP / FABRICE COFFRINIFABRICE COFFRINI/AFP/Getty Images

ចំពោះហេតុផលវិញ ខ្សែប្រយុទ្ធខាងលើបានអះអាងថា Messi បានធ្វើរឿងគ្រប់យ៉ាងដើម្បីក្រុមនិងជម្រើសជាតិរបស់ខ្លួន បើទោះជាមិនបានឈ្នះពានឱ្យអាហ្សង់ទីន ប៉ុន្តែរូបគេបានបង្ហាញទម្រង់លេងល្អខ្លាំងណាស់ ដែលគ្មាននរណាអាចធ្វើដូច។

យ៉ាងណាមិញ ឆ្នាំបេក្ខភាពដែលមានភាគរយខ្ពស់នៅតែ Cristiano Ronaldo និង Lionel Messi នេះឯង ប៉ុន្តែមតិភាគច្រើនជ្រើសរើសយក Ronaldo ដោយសារតែរូបគេបានជួយ Real Madrid លើកពាន UEFA Champions League និង Euro 2016 ឱ្យជម្រើសជាតិព័រទុយហ្គាល់៕

BARCELONA, SPAIN - JANUARY 16: Leo Messi of Barcelona FC displays his four ballons d'or to the audience prior to the Copa del Rey Quarter Final match between Barcelona FC and Malaga CF at Camp Nou on January 16, 2013 in Barcelona, Spain. (Photo by Gonzalo Arroyo Moreno/Getty Images)

មតិយោបល់