ព័ត៌មានជាតិ

ទាស់ពាក្យសម្ដីគ្នាបន្តិចបន្តួចកាប់៥ដាវ ដេរ២៥ថ្នេរ!

កណ្ដាល:ករណីហិង្សាដោយចេតនាមួយបានកើតឡើងដោយសារការទាស់សម្ដីគ្នាបន្តិចបន្តួចនៅកន្លែងស៊ីផឹក បណ្ដាលឲ្យជនរងគ្រោះរងរបួសធ្ងន់ធ្ងរ។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង៦ល្ងាច ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧ ត្រង់ចំណុចភូមិចន្លក់ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

ប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ធី វណ្ណ: ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅភូមិចន្លក់ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ រីឯជនសង្ស័យឈ្មោះ សាក់ មេត្តាភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិជ្រោយតាប៉ា ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ប្រភពដដែលបានបន្តថា នៅថ្ងៃកើតហេតុវេលាម៉ោង៤និង៥០នាទីល្ងាច នៅផ្ទះជនរងគ្រោះបានធ្វើកម្មវិធីហូបចុកតិចតួច រហូតដល់ម៉ោង៦ល្ងាច ស្រាប់តែឈ្មោះសាក់ មេត្តា និងមិត្តភក្តិបានជិះម៉ូតូចំនួន២គ្រឿងមានគ្នា៤នាក់ បានមកសួរនាំរឿងក្មេងៗនាំគ្នាដើរលេង រួចក៏បានឈ្លោះប្រកែកគ្នាបន្តិចបន្តួចជាមួយជនរងគ្រោះ បន្ទាប់មក ឈ្មោះ សាក់ មេត្តាបានដើរចេញទៅ រួចក៏និយាយថា បន្តិចទៀតខ្លួននឹងត្រឡប់មកវិញ បានមួយសន្ទុះស្រាប់តែឈ្មោះ សាក់ មេត្តា បានកាន់ដាវ(ដាវឆ្នៃ) ចូលមកកាប់ជនរងគ្រោះដល់កាំជណ្ដើរផ្ទះ ចំនួន៥ដាវបណ្ដាលឲ្យរងរបួសចំនួន៥កន្លែងដេរចំនួន២៥ថ្នេរ។ ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យបានរត់គេចខ្លួនដោយយកវត្ថុតាងទៅជាមួយ។

ករណីនេះសមត្ថកិច្ចកំពុងស្រាវជ្រាវរកជនសង្ស័យ ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់