ព័ត៌មានកីឡា

មិត្តរួមក្រុមជាច្រើន ជឿជាក់ថា Ronaldo នឹងធ្វើការសម្រេចចិត្តជាថ្មី

សមាជិក ជាច្រើនរូបនៅក្លុបយក្ស Real Madrid កំពុងតែលួងលោម និងបញ្ចុះបញ្ចូលខ្សែប្រយុទ្ធ​ Cristiano Ronaldo កុំឲ្យចាកចេញពី Real Madrid។

មិត្តភក្តិជិតស្និតជាច្រើនរូបរបស់ Ronaldo ជឿជាក់ថា តារាឆ្នើមរូបនេះ នឹងគិតឡើងវិញ ពីបញ្ហានៃការចាកចេញពី Real Madrid ។ ក្នុងនោះដែរ ប្រធានក្រុម Sergio Ramos បាននិយាយាប្រាប់ Marca ថា Ronaldo នឹងមិនចាកចេញឡើយ ប្រសិនបើក្លិប និយាយពីកុងត្រាបន្តជាមួយតារារូបនេះ។ ម្យ៉ាងវិញទៀត ក្លិបគួរតែដោះស្រាយរឿងបញ្ហា ដែលកំពុងតែរកាំរកូសនេះ ឲ្យចប់សព្វគ្រប់សិន។

ចំណែក Pepe វិញ ក៍បាននិយាយដែរថា Ronaldo គួរតែបន្តនៅ Real Madrid ព្រោះថា នៅទីនេះ Ronaldo មានអ្វីគ្រប់យ៉ាងហើយ បញ្ហាបន្តិចបន្តួចនេះ គួរតែដោះស្រាយឲ្យបានឆាប់។ រីឯ Marcelo វិញ បាននិយាយដែរថា រឿងបន្តិចបន្តួចនេះ នឹងមិនអាចឲ្យមិត្តដ៍ល្អម្ាក់នេះចាកចេញបានឡើយ សូមឲ្យព្រះជាម្ចាស់ បញ្ឈប់រឿងនេះឲ្យរសាត់ឆ្ងាយទៅ។ Alvaro Morata ដែលកំពុងត្រៀមដើរចេញពី Real Madrid នោះ បាននិយាយថា វត្តមានរបស់ Ronaldo សំខាន់ខ្លាំងណាស់ សម្រាប់ Real Madrid ដូច្នេះហើយ ក្លិប គួរគិតឡើងវិញពីអនាគត់របស់ខ្សែប្រយុទ្ធ​រូបនេះឡើងវិញ។ Morata បានបញ្ជាក់ទៀតថា ការបាត់បង់ Ronaldo គឺជាកំហុសដ៍ធំមួយសម្រាប់ Real Madrid។

ក្រៅពីនេះ សមាជិកនៅក្រុម Real Madrid ជាច្រើនរូបផ្សេងទៀត សុទ្ធសឹងមិនចង់ឲ្យ Ronaldo ចាកចេញឡើយ ពួកគេ បានត្រឹមស្មើសុំឲ្យក្លិបគិតគូឡើងវិញ លើអនាគត់របស់ Ronaldo ប៉ុណ្ណោះ។

មតិយោបល់