ការប្រកួតពានរង្វាន់សម្តេចហ៊ុន សែន ឆ្នាំ២០១៧ នេះក្នុងដំណាក់កាលទី ៤ ជើងទី ១ នៅថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០១៧ ម្សិលមិញនេះ មានការប្រកួត ២គូ ដោយក្រុមណាហ្គាវើល លុត ក្រុមខេត្តស្វាយរៀង ១៤ទល់០ និង ក្រុមបឹងកេត យកឈ្នះ ក្រុមខេត្តឧត្តរមានជ័យ ដោយលទ្ធផល ១៤ទល់១ ដោយប្រើប្រាស់ពហុកីឡដ្ឋានជាតិដូចគ្នា ខណៈដែលការប្រកួតនេះ តម្រូវឲ្យលេង ២ លើក ក្នុងដី និង ក្រៅដី( Home&Away )។
សូមបញ្ជាក់ថា ការប្រកួតដំណាក់ទី ៤ ជើងទី ២ នឹងត្រូវធ្វើឡើងនៅថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ២០១៧ ខាងមុខនេះ៕



មតិយោបល់