កំពង់ចាម: កម្លាំងអធិការដ្ឋាននគរបាលស្រុកចំការលើ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ បានចុះបង្ក្រាបករណីរំលោភសេពសន្ធវៈ បន្ទាប់ពីលោក លី ម៉ារីណា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ចាម បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនលេខ ៣៨៤ ត.ព្រ ចុះថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧ សម្រេចឃុំខ្លួនជនជាប់ចោទម្នាក់ ពីបទរំលោភសេពសន្ធវៈ។
ហេតុការណ៍នេះ បានកើតទ្បើងលើជនរងគ្រោះ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ នៅភូមិត្រពាំងល្ពៅ ឃំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម។
ជនជាប់ចោទឈ្មោះ ចិត្ត ចាន់ថន ហៅកណ្តុរ ភេទប្រុស អាយុ៤៥ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកសិករ ទីកន្លែងកំណើត និង អាស័យដ្ឋានបច្ចុប្បន្ននៅភូមិត្រពាំងឬស្សី ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម។
បច្ចុប្បន្នជនជាប់ចោទ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួន នៅពន្ធនាគារខេត្តកំពង់ចាមរួចរាល់ហើយ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧ ស្របទៅតាមបញ្ញត្តិច្បាប់មាត្រា ២៤១ នៃក្រមព្រហ្មទណ្ឌ៕
មតិយោបល់