ក្រុមយុវជនភ្នំពេញក្រោនអាយុក្រោម ១៦ឆ្នាំ បានយកឈ្នះ ក្រុមយុវជនជម្រើសជាតិអាយុក្រោម ១៥ឆ្នាំ ដោយលទ្ធផល ២ទល់០ កាលពី ថ្ងៃសៅរ៍ ទី ១៣ ខែឧសភា នៅលើទីលាននៃកីឡដ្ឋាន RSN ក្នុងជំនួបមិត្តភាព។
២គ្រាប់ របស់ក្រុមម្ចាស់ផ្ទះ ភ្នំពេញក្រោន រកបានដោយកីឡាក លឹម ពិសុទ្ធ ម្នាក់ឯង នៅនាទីទី ៣២ និង ៣៧ ក្នុងវគ្គទី១ ហើយលទ្ធផលនេះរក្សារហូតចប់ការប្រកួត។
ការប្រកួតនេះគឺដើម្បីឲ្យលោកគ្រូបង្វឹក Lee Tae-Hoon ធ្វើការជ្រើសរើសកីឡាករដែលមានសមត្ថភាពដើ់ម្បីបញ្ចូលក្នុងក្រុមជម្រើសជាតិយុវជនអាយុក្រោម ១៥ឆ្នាំ ដែលនឹងតំណាងប្រទេសកម្ពុជាសម្រាប់ការប្រកួតនៅប្រទេសថៃ នាពេលខាងមុខនេះ៕
មតិយោបល់