ព័ត៌មានកីឡា

Leicester ត្រៀមបន្ថែមកម្លាំងថ្មី ក្រោយពីចរចារជាមួយ Sevilla បានជោគជ័យ

ក្រុម Leicester City ទទួលបានជោគជ័យហើយ ក្នុងការចរចារជាមួយក្រុម Sevilla ក្នុងការនាំយកខ្សែបម្រើ Vicente Iborra ក្នុងតម្លៃប្រមាណ ១២លានអឺរ៉ូ។

ក្រោយពីការចាកចេញរបស់ខ្សែបម្រើ Riyad Mharez ក្រុម Leicester City បានត្រៀមនាំយកខ្សែបម្រើថ្មីមកជំនួសតំណែងរបស់កីឡាកររូបនេះ។ បើតាមពត៌មានពីប្រទេសអេស្ប៉ាញ បានឲ្យដឹងថា ក្រុមទាំងពីរ បានត្រៀមរួចរាល់ហើយ នៅក្នុងការដោះដូរកីឡាករ Vicente Iborra ក្នុងពេលឆាប់ៗនេះ នៅក្នុងតម្លៃ ១២លានអឺរ៉ូ ស្មើនឹង ១០,៥លានផោន។ ក្រុម Leicester City កំពុងតែត្រូវការខ្សែបម្រើយ៉ាងខ្លាំង ព្រោះថាក្លិបកំពុងតែមានចន្លោះប្រហោង នៅក្នុងតំបន់កណ្តាលស្រាប់ផង។ ដូច្នេះហើយ ការនាំយកខ្សែបម្រើ Vicente Iborra នេះ នឹងត្រូវមកជំនួសតំណែងរបស់កីឡាករ Riyad Mharez ដែលត្រៀមចាកចេញពីក្លិប នាពេលឆាប់ៗនេះ។

គួរបញ្ជាក់ផងដែរថា Vicente Iborra វ័យ ២៩ឆ្នាំគឺជាប្រធានក្រុមរបស់ ក្រុម Sevilla កាលពីរដូវកាលមុន ដោយធ្លាប់ជួយក្រុមឲ្យឈ្នះពាន Europa League ៣ឆ្នាំជាប់ៗគ្នា។ Iborra បានផ្លាស់មកកាន់ក្លិប Sevilla នៅឆ្នាំ ២០១៣ ពីក្រុម Levente ដោយបានបង្ហាញខ្លួនចំនួន ១៧២លើក និងស៊ុតបាន ៣០គ្រាប់ឲ្យក្លិប។

មតិយោបល់