ព័ត៌មានកីឡា

Muller អាចនឹងផ្លាស់មកកាន់ Premier League

ខ្សែប្រយុទ្ធរបស់ក្រុម Bayern Munich កីឡាករ Thomas Muller អាចនឹងផ្លាស់មកកាន់ក្របខ័ណ្ឌកំពូលអង់គ្លេស Premier League នាខែមករាខាងមុខនេះ។

នេះអាចក្លាយជាដំណឹងដ៍ល្អមួយ សម្រាប់អ្នកគាំទ្រនៅអង់គ្លេសទាំងអស់ ដែលអាចទស្សនាការប្រកួតផ្ទាល់ របស់ខ្សែប្រយុទ្ធអាឡឺម៉ង់ Thomas Muller ដែលកំពុងបង្ហាញនូវច្រកវិជ្ជមាន ក្នុងការផ្លាស់មកកាន់ Premier League ។ ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ The Sun បានឲ្យដឹងថា Thomas Muller កំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ក្រុមជើងខ្លាំង២ របស់អង់គ្លេស ខណ:ខែមករាខាងមុខនេះ អាចនឹងក្លាយជាឱកាសសម្រាប់រូបគេ ក្នុងការផ្លាស់មកផងដែរ។ ក្រុមទាំង២ នៅអង់គ្លេសដែលមានបំណងចង់បាន Thomas Muller នោះគឺក្រុម តោខៀវ Chelsea និងក្រុមកាំភ្លើងធំ Arsenal ដែលជាដៃគូប្រជែងគ្នាយ៉ាងសំខាន់។

Chelsea និង Arsenal កំពុងតែប្រជែងគ្នាយ៉ាងខ្លាំងក្លា ក្នុងការតាមប្រមាញ់ ខ្សែប្រយុទ្ធអាឡឺម៉ង់ Thomas Muller នេះ ព្រោះថា ក្រុមទាំង២នេះសុទ្ធសឹងចង់បានដូចគ្នា។ គួរបញ្ជាក់ផងដែរថា Thomas Muller បានជួយក្រុមជម្រើសជាតិអាឡឺម៉ង់ឈ្នះពាន World Cup កាលពីឆ្នាំ ២០១៤ និង FIFA Confederation Cup នាពេលថ្មីៗកន្លងមកនេះ។ មិនតែប៉ុណ្ណោះ ក្នុងការលេងឲ្យក្រុម Bayern Munich វិញ Muller បានចូលរួមចំណែកយ៉ាងច្រើន ធ្វើឲ្យ ក្លិបឈ្នះពានជាច្រើននាពេលកន្លងមក។

Thomas Muller ស៊ុតបាន ១៦១គ្រាប់ ក្នុងការបង្ហាញខ្លួន ៣៩៩លើកឲ្យក្រុម Bayern Munich ។ ដូច្នេះហើយ រវាង Chelsea និង Arsenal ក្រុមមួយណាដែលអាចអន្ទងចិត្ត ខ្សែប្រយុទ្ធ Thomas Muller បាន។

មតិយោបល់