ភ្នំពេញ: ជំនួបកំដៅសាច់ដុំរវាងជម្រើសជាតិកម្ពុជា និងក្លឹបជើងឯក៦សម័យកាល ភ្នំពេញក្រោន នាថ្ងៃទី២៧ ចុងសប្តាហ៍នេះ ត្រូវបានលុបចោល ដើម្បីទុកពេលវេលាឲ្យក្រុមជម្រើសជាតិបានហ្វឹកហាត់ត្រៀមទទួលភ្ញៀវ ទីម័រខាងកើត នាថ្ងៃ២៩ ខាងមុខ។
តាមការបញ្ជាក់ពីទំព័របណ្តាញសង្គមផ្លូវការរបស់ភ្នំពេញក្រោន ថា ការលុបចោលនេះ ព្រោះពេលវេលាត្រៀមខ្លួនខ្លីពេក សម្រាប់ជម្រើសជាតិ និងបង្កាក្រែងមានរបួសកីឡាករ អំឡុងពេលប្រកួត។
កម្ពុជា នឹងបើកទ្វារពហុកីឡាដ្ឋានជាតិអូឡាំពិក សមជើងជាមួយក្រុមភ្ញៀវ ទីម័រខាងកើត នាល្ងាចថ្ងៃ២៩ឧសភាខាងមុខ ដើម្បីពង្រឹងសមត្ថភាពកីឡាករ ត្រៀមទៅប្រជែងនឹង ចិនតៃប៉ិ ក្នុងវគ្គជម្រុះពានរង្វាន់ AFC CUP នាដើមខែមិថុនាខាងមុខ៕
មតិយោបល់