នេះគឺជាព្រឹត្តិការណ៍ដ៍អស្ចារ្យមួយ ដែលក្រុមជើងខ្លាំង Feyenoord អាចដណ្តើមយកបានមកវិញនូវពានរង្វាន់ Eredivisie របស់ហូរឡង់ត្រឡប់មិកវិញ ក្រោយខកខានឈ្នះពាននេះ តាំងពីឆ្នាំ ១៩៩៩មក។
Feyenoord បានឈ្នះពានលីគកំពូលរបស់ហូរឡង់ជាលើកទី ១៥ហើយគិតចាប់តាំងពីការបង្កើតក្លឹបមក តែក្រុមជើងខ្លាំងមួយនេះ បានខកខានឈ្នះពាននេះអស់រយៈពេល ១៨ឆ្នាំមកហើយ គឺចាប់តាំងពីឆ្នាំ ១៩៩៩មក ក៍ប៉ុន្តែ នៅរដូវកាលបានបង្កើតនូវប្រវត្តិសាស្ត្រថ្មី ដោយអាចប្រជែងឈ្នះពាន Eredivisie ពីក្រុមការពារជើងឯកចាស់ PSV និងនាំមុខលើក្រុម Ajax ដែលមានពិន្ទុប្រដេញគ្នា។ យ៉ាងណាវិញនោះដែរ ការឈ្នះពាននេះបានបង្ហាញឲ្យឃើញថា Feyenoord បានវិលមករកភាពខ្លាំងឡើងវិញហើយ បន្ទាប់ពីក្រុមមួយនេះបាត់មុខពីក្រុមដែលប្រជែងពានអស់រយៈកាល ១៨ឆ្នាំកន្លងមក។
Feyenoord នឹងមានវត្តមានសារជាថ្មីនៅ Champion League ដែលពួកគេបានខកខានជាច្រើនឆ្នាំមកហើយ ក្រុមហូរឡង់មួយនេះ បានបង្ហាញខ្លួនយ៉ាងល្អនៅរដូវកាលនេះ ៕




មតិយោបល់