ព័ត៌មានកីឡា

អបអរសាទ ក្រុមកាំភ្លើងធំ Arsenal ទទួលបានជោគជ័យ ក្នុងការនាំយកខ្សែប្រយុទ្ធ ថ្មីបន្ថែមទៀត មកកាន់ក្លិប

នៅប៉ុន្មានម៉ោងមុននេះ ក្រុមកាំភ្លើងធំ Arsenal បានចុះកិច្ចព្រមព្រៀងជាផ្លូវការក្នុងការនាំយកខ្សែប្រយុទ្ធបារាំង Alexandre Lacazette ពីក្រុម Lyon ហើយ។

ការរង់ចាំយ៉ាងអន្ទះសារ សម្រាប់ក្លិប ក៍ដូចជាអ្នកគាំទ្រក្រុម Arsenal នៅពេលនេះ បានលេចចេញជាផ្លែផ្កាហើយ ក្រោយពីក្លិប បានចុះកុងត្រាជាផ្លូវការជាមួយកីឡាករ Alexandre Lacazette ។ បើតាម The Sun បានឲ្យដឹងថា ក្រុម Arsenal បានចំណាយទឹកប្រាក់រហូតដល់ទៅ ៤៦,៥ លានផោន ក្នុងការចុះកុងត្រាជាមួយក្លិប រយះពេល ៥ឆ្នាំ។ នេះគឺជាតម្លៃដ៍ខ្ពស់មួយ ដែលក្រុមកាំភ្លើងធំ Arsenal បានចំណាយក្និងការទិញកីឡាករ ខណះតម្លៃដ៍ខ្ពស់ ដែលក្កិប បានចំណាយលើ ការនាំយក Metzu Ozil ពីក្រុម Real Madrid កាលពីឆ្នាំ ២០១៣ មានតម្លៃត្រឹមតែ ៤២,៤ លានផោនប៉ុណ្ណោះ។

ដូច្នេះហើយ ការនាំយក Lacazette មកកាន់ក្លិបនៅពេលនេះ គឺជាតម្លៃដ៍ខ្ពស់មួយសម្រាប់ក្លិប ហើយម្យ៉ាងវិញទៀត ខ្សែប្រយុទ្ធបារាំង វ័យ២៦ឆ្នាំរូបនេះ នឹងមកជំនួសតំណែងរបសម Oliver Giroud ដែលកឲត្រៀមចាកចេញទៅកាន់ក្រុម Everton ។ ជាងនេះទៅទៀត អ្នកគាំទ្រក្លិប Arsenal ជឿជាក់ថា នៅតំបន់ប្រយុទ្ធរបស់ក្លិប នឹងកាន់តែខ្លាំង ខណះ​Lacazette ចាប់ដៃគូជាមួយ Sanchez និង Ozil ។

Alexandre Lacazette នឹងចេញដំណើរជាមួយ Arsenal នៅចុងសប្តាហ៍នេះ ដើម្បីធ្វើការប្រកួតមិត្តភាព​ ២ប្រកួត នៅទីក្រុងស៊ីដនី នៅសប្តាហ៍ក្រោយនេះ ដែលរូបគេនឹងមានឱកាសបង្ហាញខ្លួនលើកដំបូងឲ្យក្រុមកាំភ្លើងធំ Arsenal ។

មតិយោបល់