កីឡាករអាហ្សង់ទីនម្នាក់ឈ្មោះថា Sebastian Pol បានចេញមុខមកសុំទោសអ្នកគាំទ្រ ក្រោយពីខ្លួនបានលោតធាក់ចំកណ្ដាលដើមទ្រូងក្នុងការប្រកួតពានរង្វាន់ Chilean League ។
Pol លេងឱ្យក្រុម Audax ហើយទើបតែធ្លាប់មកលេងក្នុងឆ្នាំ២០១៤កន្លងទៅនេះទេ។ ខ្សែប្រយុទ្ធរូបនេះ បានបង្ហាញខ្លួនប្រកួតកាលពីយប់ម្សិលមិញនេះ ហើយក៏បានបង្កជាហេតុការណ៍មិនល្អកើតឡើងតែម្ដង ពោលគឺរូបគេបានលោតទៅធាក់អ្នកគាំទ្រម្នាក់ចំកណ្ដាលដើមទ្រូង។ ទង្វើមិនល្អនិងធ្វើឱ្យអ្នកគាំទ្ររបួសនេះ បានធ្វើឱ្យ Pol ត្រូវប៉ូលិសចាប់ខ្លួន ហើយអាចនឹងជាប់គុកថែមទៀត។
ជួបជាមួយអ្នកកាសែតនៅប៉ុស្ដិ៍ប៉ូលិស Pol បានប្រាប់ថាខ្លួនគ្មានបំណងចង់បង្កវាឡើងនោះទេ។ ដោយគ្រានោះរូបគេគ្រាន់តែចង់បន្លាចអ្នកគាំទ្រប៉ុណ្ណោះ ប៉ុន្តែវាបែរជាភ្លាត់ទៅត្រូវចំកណ្ដាលទ្រូងរបស់គេទៅវិញ។ កីឡាករវ័យ២៨ឆ្នាំរូបនេះ ពិតជាសុំទោសដល់អ្នកគាំទ្រមែន៕
មតិយោបល់