អ៊ីរ៉ាក់ យកឈ្នះ វៀតណាម ចុងម៉ោង (វីដេអូ)
នៅក្នុងការប្រកួតពានរង្វាន់ AFC Asian Cup 2019 លើកទី១ នៃពូល D ក្រុមជម្រើសជាតិ អុីរ៉ាក់ បានយកឈ្នះជម្រើសជាតិ វៀតណាម ដោយលទ្ធផល ៣ទល់២ នៅចុងម៉ោង នាកីឡដ្ឋាន Zayed Sport City ប្រទេសអារ៉ាប់រួម។
ជំនួបបើកឆាកនេះ វៀតណាម បានធ្វើការនាំមុខមុនដោយបាល់ចូលទីខ្លួនឯងរបស់ អុីរ៉ាក់ ពីសំណាក់កីឡាករ Ali Faez Atiyah នៅនាទី ២៤ តែឈានដល់នាទី ៣៥ អុីរ៉ាក់ តាមស្មើមកវិញ ដោយកីឡាករ Mohanad Kadhim ជិតចប់វគ្គទី១ ក្រុមជើងខ្លាំងអាស៊ានបានបន្តនាំមុខ ដោយកីឡាករ Cong Phuong Nguyen នៅនាទី ៤២ ។ ការនាំមុខរបស់ វៀតណាម ត្រូវរលាយអស់នៅវគ្គទី២ ដោយក្រុម អុីរ៉ាក់ រកបាន ២ គ្រាប់ យកឈ្នះ ៣ ទល់ ២ ដែលធ្វើបានសម្រេចពីកីឡាករ Humam Tariq នៅនាទី ៦០ នឹងកីឡាករ Ali Adnan រកបានចុងម៉ោង ពោលគឺនាទី ៩០ ទៅហើយ។
ដូច្នេះហើយ វៀតណាម ត្រូវបរាជ័យចុងម៉ោង នឹងបាត់បង់ ៣ ពិន្ទុ ក្នុងជំនួបលើកដំបូងរបស់ខ្លួន ខណ:ដែលប្រកួតបន្ទាប់ត្រូវប៉ះជាមួយ អ៊ីរ៉ង់ នៅថ្ងៃទី ១២ ខែ មករា នាវេលាម៉ោង ៦ ល្ងាច៕


https://www.youtube.com/watch?v=FSl-rSBrccs
មតិយោបល់