ព័ត៌មានកីឡា

Arsenal បន្តឈ្នះការប្រកួតមិត្តភាព នៅក្នុងប្រទេសអូស្រ្តាលី(វីដេអូ)

ក្រោយពីយកឈ្នះក្រុម Sydney កាលពីប៉ុន្មានថ្ងៃមុន ក្រុមកាំភ្លើងធំ​ Arsenal បានបន្តយកឈ្នះក្រុម Western Sydney ក្នុងលទ្ធផល ៣-១ បន្តទៀត។

នេះគឺជាជ័យជម្នះ ២លើកជាប់ៗគ្នា ក្នុងការធ្វើដំណើរ ទៅប្រកួតមិត្តភាពនៅប្រទេសអូស្ត្រាលី។ Arsenal បានយកឈ្នះ យ៉ាងច្រើនគួរសម ក្នុងជំនួបលើកទី ២នេះ ខណះ Oliver Giroud ដឺលលេចលឺ នូវពត៏មាននៃការចាកចេញនោះ ក៍អាចរកគ្រាប់បាន១គ្រាប់ផងដែរ ។ ៣គ្រាប់របស់ក្រុម Arsenal រកបានដោយ Giroud នៅនាទីទី​​៣៣, Ramsey នៅនាទីទី ៣៨ និងកីឡាករ Elneny នៅនាទីទី ៤៤ ដោយនាំមុខដាច់ ក្នុងតង់ទី ១ ក្នុងលទ្ធផល ៣-០។ យ៉ាងណាវិញ នៅតង់ទី ២ ក្រុម Western Sydney បានរកគ្រាប់បាល់បាន ១គ្រាប់សងវិញ តាមរយៈការស៊ុតបញ្ចូលទីដោយកីឡាករ Lustica នៅនាទីទី ៥៧ ដោយរក្សាលទ្ធផលនេះរហូតដល់ចប់ការប្រកួត។

ខាងក្រោមនេះ ជាវីដេអូ ការប្រកួតរវាងក្រុម Western Sydney ជាមួយក្រុមកាំភ្លើងធំ​ Arsenal ៖

https://www.youtube.com/watch?v=gZPKVNWiXnE

មតិយោបល់