ព័ត៌មានកីឡា

Barcelona លែងសុវត្ថិភាពក្នុងការឈ្នះពាន Laliga

បើទោះបីជាមិនទាន់ស្គាល់ពាក្យថាចាញ់នៅ Laliga ក្តី តែក្រុម Barcelona ហាក់លែងទទួលបានសុវត្ថិភាព ក្នុងការឈ្នះពានលីគកំពូលអេស្ប៉ាញមួយនេះ​ហើយ​ ក្រោយពីលេងបានត្រឹមស្មើជាមួយក្រុម Las Palmas យប់មិញនេះ។

បន្ទាប់ពីបញ្ចប់លទ្ធផល បានត្រឹម ១-១ ជាមួយក្រុម Las Palmas រួចមក បានធ្វើឲ្យក្រុម Barcelona បន្ថយគម្លាត ក្នុងការនាំមុខទៅលើក្រុម Atletico Madrid ។ ជាក់ស្តែងណាស់ ក្នុងការប្រកួតដ៍សំខាន់នេះ ក្រុម Barcelona អាចរកគ្រាប់បាល់នាំមុខក្រុមម្ចាស់ផ្ទះមុន ដែលជាារស៊ុតរបស់ខ្សែប្រយុទ្ធឆ្នើម Lionel Messi នៅនាទីទី២១ ខណ:ក្រុម Las Palmas តាមស្មើមកវិញ បានសម្រេចដោយការទាត់បាល់ ១១ម៉ែត្រ នៅនាទីទ ៤៨។ យ៉ាងណាវិញ ការលេងបានត្រឹមស្មើនេះដែរ បានបន្ថយគម្លាតពិន្ទុនៃការនាំមុខរបស់ក្រុម Barcelona មកលើ Atletico Madrid ពោលនៅសល់ត្រឹមតែ ៥ពិន្ទុ​ប៉ុណ្ណោះ រវាងក្រុមទាំង២ និង ១៥ពិន្ទុ លើក្រុម Real Madrid ។

ម្យ៉ាងវិញទៀត នៅចុងសប្តាហ៍នេះ ក្រុម Barcelona នឹងបើកទ្វារទទួលក្រុម Atletico Madrid ទៀត ដើម្បីកំណត់ពិន្ទុ នៃករនាំមខច្រើនជាងនេះ ឬក៍យ៉ាងណានោះ ដោយរង់ចាំអ៊ុតលទ្ធផលបន្តទៀត។

//www.youtube.com/watch?v=fMU6ZvKT3X4

មតិយោបល់