ព័ត៌មានកីឡា

នរណានឹងពាក់អាវលេខ ១០ជំនួស James Rodriguez ?

ក្រោយពី James Rodriguez ត្រូវបានក្រុម Bayern Munich ខ្ចីជើង កាលពីពេលថ្មីៗកន្លងមកនេះ ក្រុម Real Madrid នៅមិនទាន់មានអ្នកពាក់ស្លាកលេខ ១០ នៅឡើយទេ។

ក្នុងនោះដែរ Express News បានឲ្យដឹងថា ហេតុផល ដែលក្រុម Real Madrid មិនទាន់សម្រេចចិត្តប្រគល់អាវស្លាកលេខ ១០ ទៅកាន់កីឡាករណាម្នាក់នោះ ដោយសារតែ លោក Zidane កំពុងតែតាមទិញ កីឡាករថ្មី ២រូប រួមមាន Kylian Mbappe និង Eden Hazard មកកាន់ក្រុម Real Madrid ។ តាមរយ:ហេតុផលនេះ ស្តែងចេញឲ្យឃើញថា Real Madrid មិនទាន់ប្រគល់អាវលេខ ១០ ទៅឲ្យកីឡាករណាមួយនោះ ដោយសារតែរង់ចាំ កីឡាករចំណូលថ្មីប៉ុណ្ណោះ។ ជាការពិតណាស់ ប្រសិនបើ Real Madrid អាចទិញបានទាំង Hazard និង Mbappe នោះ Hazard ច្បាស់ណាស់ថានឹងពាក់អាវលេខ ១០។

ក៍ប៉ុន្តែ បើទិញបានតែ Mbappe ទេនោះ កីឡាករបារាំងរូបនេះ នឹងពាក់អាវលេខ ១០នេះជាក់ជាមិនខាន។ យ៉ាងណាវិញ Express News ដដែលបានបន្ថែមទៀតថា អាវលេខ ១០នេះ មិនប្រាកដថា សម្រាប់កីឡាករចំណូលថ្មី Hazard ឬ Mbappe ឡើយ ព្រោះថា Isco ជាបេក្ខភាព ដ៍ល្អបំផុតមួយរូបរបស់ Real Madrid នាពេលបច្ចុប្បន្ននេះ ក្នុងការគ្រងនូវអាវលេខ ១០នេះ។ សមត្ថភាព ទេពកោសល្យ និងភាពវៃឆ្លាតក្នុងការគ្រប់គ្រងបាល់ដ៍ល្អ របស់ Isco គឺកម្រមានកីឡាកររូបណា ល្អដូចណាស់ ក្នុងក្រុម។

ម្យ៉ាងវិញទៀត កីឡាករវ័យក្មេង Marco Aaensio ក៍ជាបេក្ខភាព មួយរូបទៀត ដែលត្រូវបានគេជឿជាក់ថា អាចនឹងពាក់អសវលេខ ១០ នៅ Real Madrid ផងដែរ ព្រោះថា Asensio កំពុងតែឡើងជើងខ្លាំងណាស់។ រង់ចាំមើលទាំងអស់គ្នាថា តើកីឡាកររូបណា នឹងទទួលបានអាវលេខ១០ នៅ Real Madrid នារដូវកាលក្រោយនេះ។

មតិយោបល់