ព័ត៌មានកីឡា

គួច ដានី នឹងផ្លាស់ទៅក្លិបហ្វូតសាលមួយនៅបារាំង ក្រោយចប់រដូវកាលនេះ

ខ្សែបម្រើឆ្នើម គួច ដានី ឲ្យដឹងថារូបគេនឹងត្រឡប់ទៅប្រទេសបារាំងវិញនៅពេលកុងត្រារបស់ខ្លួននៅកម្ពុជាជាមួយក្លឹប Cambodian Tiger ត្រូវបានបញ្ចប់នាចុងរដូវកាលនេះ។

កូនកាត់ខ្មែរបារាំង ប្រាប់ Post News ថា រូបគេនឹងផ្ទេរទៅលេងក្លឹប ក្នុងលីគ Futsal លំដាប់ទី៣របស់បារាំងឈ្មោះថា Nantes Bela នាខែសីហាខាងមុខ។ កីឡាករពាក់លេខ៤៤រូបនេះបន្តថា គោលបំណងធំរបស់គេគឺវិវត្តខ្លួនទៅលេងលីគកំពូលរបស់ប្រទេសនេះ ដើម្បីស្រវ៉ាឱកាសជាប់ជម្រើសជាតិបារាំងដូចមុន។

13576919_10153603978626857_20071914192045809_o

គួច ដានី ធ្លាប់ជាប់ជម្រើសជាតិ U21 Futsal មុនផ្លាស់មក Tri Asia នៅកម្ពុជា នឹងបន្តទៅភ្នំពេញក្រោន ស៊ីម៉ាក់ និងចុងក្រោយបានចូលរួមជាមួយក្លឹបដែលមានថ្នាក់ដឹកនាំជាជនជាតិជប៉ុនកាលពីចប់ជើងទី១។

គេគឺជាម្នាក់ក្នុងចំណោមកីឡាករបាល់ទាត់សញ្ជាតិបារាំងខ្មែរផ្សេងទៀតដូចជា កុក បូរីស វ៉ា សុថន និងធារី ចន្ថាប៊ីន ដែលបានមកលេងក្នុងលីគកម្ពុជា តាមយៈការត្រួសត្រាយផ្លូវពីអតីតវិរៈបុរសបាល់ទាត់ខ្មែរលោក ប៉ែន ផាត។12661803_10208181329312110_1144775697441530238_n
13407100_10209371778392593_5479523656800754182_n

មតិយោបល់