ព័ត៌មានកីឡា

Sophanburi យកកីឡាករជាប់ជម្រើសជាតិតែម្នាក់របស់ខ្លួន ដូរខ្សែបម្រើវ័យក្មេង២នាក់ ពី Bangkok Glass

ថៃ: លីគកំពូលបាល់ទាត់ថៃ៖ ក្លឹប Sophanburi បានសម្រេចប្តូរកីឡាករ Jakkaphan Pornsai ទៅឲ្យ Bangkok Glass ដោយជំនួសមកវិញនូវខ្សែបម្រើ២នាក់ គឺកីឡាករ Thanasith Siriphala និង Suban Ngernprasert ។

ប្រធានក្លឹបលោក វ៉ារ៉ាយុទ្ធ ថ្លែងថា «យើងយល់ព្រមប្តូរ Jakkaphan ទៅក្លឹបថ្មី ដើម្បីឲ្យគាត់អាចស្វែងរកបទពិសោធន៍ថ្មីសម្រាប់ខ្លួនឯង។ យើងបានយកខ្សែបម្រើ២នាក់មកវិញគឺ Thanasith និង Suban ដែលពួកគេសុទ្ធតែនៅក្មេង ហើយមានសក្តានុពលខ្លាំង»។

កីឡាករស្លាបអាយុ២៩ឆ្នាំ Jakkaphan Pornsai បានផ្ទេរពីក្លឹប Muangthong United មក Sophanburi តាំងពីឆ្នាំ២០១៤ ក្នុងតម្លៃខ្លួន៧លានបាត( ជិត២០ម៉ឹនដុល្លាអាមេរិក)៕

photo_2016-05-26_18-31-50 photo_2016-05-26_18-31-52

មតិយោបល់