ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍២លើក ស្លាប់មនុស្ស៣នាក់ រងបួសធ្ងន់២នាក់

ឧត្តមានជ័យ: ករណីទី១ កើតឡើងក្នុងស្រុកអន្លង់វែង នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅលើកំណាត់ផ្លូវលេខ១៧៤ ចំណុចមុខហាងអាហារដ្ឋាន តាគីមខ្យងអាំង ស្ថិតនៅភូមិទួលគ្រួស ឃុំថ្លាត ស្រុកអន្លងវែង ដោយម៉ូតូបុកម៉ូតូ បណ្តាលឲ្យស្លាប់ម្នាក់ (ប្រុស) របួសធ្ងន់ចំនួន២នាក់ ប្រុស និងខូចម៉ូតូ២គ្រឿង។

សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះ គឺមូលហេតុបើកបរលឿន ហើយអធិការនគរបាលស្រុក បានចាត់តាំងជំនាញ និងប៉ុស្តិ៍រដ្ឋបាល ចុះទៅកាន់កន្លែងកើតហេតុភ្លាមៗ ជួយអន្តរាគមន៍យកជនរងគ្រោះទៅកាន់មន្ទីរពេទ្យបង្អែកស្រុក និងធ្វើកំណត់តាមនីតិវិធី។

ករណីទី២ ក្រុងសំរោង ចំណុចផ្លូវជាតិ៦៨ ស្ថិតក្នុងភូមិថ្មី សង្កាត់កូនក្រៀល ក្រុងសំរោង មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងគោយយន្តកន្ត្រៃ(ចតនៅនឹងកន្លែង) បណ្តាលឲ្យស្លាប់មនុស្ស២នាក់ (ស្រីម្នាក់)។

បង្កដោយឈ្មោះ ដៀប ឃុនស័ក្ត ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិកាប់គោ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មុខរបរជាទាហានកងរថក្រោះលេខ៦៥ ឈរជើងភូមិផ្អុង សង្កាត់កូនក្រៀល បានបើកបរម៉ូតូម៉ាក ហុងដាឌ្រីម ធុនសេ១២៥ ឆ្នាំ២០១៦ ពាក់ស្លាកលេខ ឧ.មានជ័យ 1C-4813 ពីត្បូងទៅជើង មកបុកគោយន្តកន្ត្រៃ ដែលឈប់ចតស្ងៀម បណ្តាលឲ្យស្លាប់នៅពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

អ្នករួមដំណើរឈ្មោះ វេត សានាង ស្រី អាយុ៤៨ឆ្នាំ រស់នៅភូមិសំរោង ស្រុករលៀផ្អៀរ ខេត្តកំពង់ឆ្នាំង ស្លាប់ភ្លាមៗកន្លែងកើតហេតុ។ ចំណែកម្ចាស់គោយន្តកន្ត្រៃ ឈ្មោះ គក់ ស្រស់ ភេទប្រុស អាយុ១៧ឆ្នាំ រស់នភូមិថ្មី សង្កាត់កូនក្រៀល ក្រុងសំរោង។

ក្រោយកើតហេតុ កម្លាំប៉ុស្តិ៍បានចុះទៅដល់កន្លែងកើតហេតុ ធ្វើកាវាស់វែង និងដកហូតវត្ថុតាង និងនាំខ្លួនម្ចាស់គោយន្តមកកាន់អធិការដ្ឋានក្រុងដោះស្រាយតាមនីតិវិធី៕

photo_2016-05-26_18-36-21

photo_2016-05-26_18-36-23

photo_2016-05-26_18-36-25

photo_2016-05-26_18-36-27

photo_2016-05-26_18-36-30

photo_2016-05-26_18-36-32

photo_2016-05-26_18-36-35

photo_2016-05-26_18-36-37

photo_2016-05-26_18-36-40

photo_2016-05-26_18-36-43

photo_2016-05-26_18-36-46

photo_2016-05-26_18-36-48

photo_2016-05-26_18-36-51

មតិយោបល់