ព័ត៌មានកីឡា

Ramos៖ យើងស្វាគមន៍ជានិច្ចចំពោះ វត្តមានរបស់ Mbappe មកកាន់ Real Madrid

ប្រធានក្រុមស្តេចស Real Madrid កីឡាករ Sergio Ramos បានប្រាប់ The Sun ថា ក្រុមទាំងមូល ស្វាគមន៍ជានិច្ចចំពោះវត្តមាន របស់ Kylian Mbappe ដែលកំពុងតែត្រៀមមកកាន់ Real Madrid ក្នុងពេលឆាប់ៗនេះ។

ខ្សែការពារដ៍ឆ្នើម Sergio Ramos ហាក់មិនមានប្រតិកម្មអ្វីឡើយ ចំពោះ ការទិញយក Kylian Mbappe ពីក្រុម AS Monaco មកកាន់ Real Madrid ។ ចំពោះឲ្យការប្រតិកម្ម Ramos បានបង្ហាញនូវក្តីសប្បាយរីករាយ យ៉ាងខ្លាំង នៅពេលដែល Mbappe យល់ព្រមមកកាន់ Real Madrid ។ ជាក់ស្តែងណាស់ នៅក្នុងការចុះផ្សាយរបស់ The Sun បានឲ្យដឹងថា Ramos មានការពេញចិត្ត នៅពេលដែល Real Madrid ទិញយក Mbappe ។

ម្យ៉ាងវិញទៀត Ramos បាននិយាយថា ៖ ក្រុមមានការសប្បាយចិត្ត នៅពេលដែលកីឡាករឆ្នើមមួយរូប ដូចជា Mbappe ដែលយល់ព្រមមកកាន់ក្លិបអេស្ប៉ាញមួយនេះ។ Real Madrid នឹងស្វាគមន៍រាល់កីឡាករឆ្នើមៗ ទាំងអស់ ដែលមកចូលរួមជាមួយក្លិប មិនថា Mbappe ឡើយ គឺគ្រប់កីឡាករទាំងអស់ ដែលមកកាន់ Real Madrid ។ ជាងនេះទៅទៀត Ramos បាននិយាយយ៉ាងខ្លីថា៖ នៅ Real Madrid គឺជាកន្លែងប្រកួតប្រជែងរបស់កីឡាករឆ្នើមៗ មានតែកីឡាករ ដែលល្អបំផុតទេ ដែលអាចធានា កៅអី​ នៅ Real Madrid បាន។

ដូច្នេះហើយ Kylian Mbappe ដែលត្រៀមមកកាន់ Real Madrid ក្នុងពេលដ៍ខ្លីខាងមុខនេះ ត្រូវតែជាកីឡាករដែលល្អ ទើបអាចធានាកៅអី សុវត្ថិភាព នៅក្រុមយក្សអេស្ប៉ាញមួយនេះបាន។

មតិយោបល់