ព័ត៌មានកីឡា

Barcelona របូតពិន្ទុក្នុងដីខ្លួនឯង

ក្រុមមិនស្គាល់ចាញ់ Barcelona បានធ្វើឲ្យអ្នកគាំទ្រទាំងអស់របស់ពួកគេ មានការខកចិត្តយ៉ាងខ្លាំង បន្ទាប់ពីក្រុមកំពូលតារាងមួយនេះ លេងបានត្រឹមស្មើក្នុងដីខ្លួនឯង ជាមួយក្រុម Getafe ០-០ ។

ថ្វីបើមិនទាន់ស្គាល់ពាក្យថាចាញ់ នៅក្របខ័ណ្ឌកំពូលអេស្ប៉ាញ Laliga ក៍ដោយ​តែក្រុម Barcelona នៅតែមានការព្រួយបារម្ភដដែល ដោយសារគម្លតពិន្ទុនាំមុខលើក្រុម Atletico Madrid កាន់តែហោចទៅៗ។ ជាក់ស្តែងណាស់ ការលេងស្មើក្នុងដី ០-០ ជាមួយក្រុម Getafe បានបន្ថយការនាំមុខរបស់ក្រុម Barcelona ដោយនៅសល់ត្រឹម ៧ពិន្ទុប៉ុណ្ណោះ ពីលើក្រុម Atletico Madrid ។ យ៉ាងណាវិញ Barcelona នៅមានភារកិច្ចច្រើន​ណាស់ក្នុងការប្រជែងពានជាច្រើន ដោយមិនទាន់របូតពានណាមួយនៅឡើយទេ រួមមាន ពាន Laliga កំពុងតែឈរកំពូលតារាង, ឡើងដល់វគ្គផ្តាច់ព្រ័ត្រ Copa dey Rey ដោយត្រូវជួប Sevilla និងលេងវគ្គ ១៦ក្រុម Champion League ជួបជាមួយក្រុមតោខៀវ​ Chelsea ។

ដូច្នេះហើយ​ ក្រុម​ Barcelona ត្រូវប្រឹងប្រែង​បន្តទៀត ដោយមិនឲ្យភ្លាត់ទៀតឡើយ ប្រសិនបើពួកគេចង់ឈ្នះពាន Laliga ឆ្នាំនេះ បន្ទាប់ពីរដូវកាលមុន Real Madrid បានដណ្តើមយកបាននោះ។

https://www.youtube.com/watch?v=KBszhG3ylKg

មតិយោបល់