ការប្រកួតលើកទី៥ ដែលជាជំនួបចុងក្រោយនៃពានរង្វាន់ជើងឯកយុវជនអាស៊ាន (AFF U-15 Championship 2017) ដោយក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម ១៥ឆ្នាំ និងត្រូវប៉ះ ក្រុមបាល់ទាត់ជម្រើសជាតិម៉ាឡេស៊ីអាយុក្រោម ១៥ឆ្នាំ នៅវេលាម៉ោង ៦និង៣០ នាទីល្ងាចនេះ (ម៉ោងនៅប្រទេសថៃ) ដោយធ្វើឡើងនៅលើកីឡដ្ឋាន Chonburi Campus Stadium 1 នាទីរួមខេត្ត Chonburi៕
គិតត្រឹម ៤ប្រកួតកន្លងមក U-15 កម្ពុជា ប្រកួតបាន ៤ ដងឈ្នះ ២ និងចាញ់ ២ ពោលគឺរងបរាជ័យក្រោមថ្វីជើង U-15 វៀតណាម ដោយលទ្ធផល ២ទល់១ តែបានយកឈ្នះ U-15 ហ្វីលីពីន ៤ទល់០ និងបន្តឈ្នះ U-15 ទីម័រខាងកើត ១ទល់០ ទៀត ខណ:ដែលចាញ់ U-15 ព្រុយណេ ដោលទ្ធផល ០ទល់២ ស្របពេលដែល U-15 ម៉ាឡេស៊ី វិញ ៤ ប្រកួតកន្លងមក ឈ្នះ ៣ និងចាញ់ ១ ពោលគឺឈ្នះ U-15 ហ្វីលីពីន ២ទល់០ បន្តឈ្នះ U-15 ទីម័រខាងកើត ដោយលទ្ធផល ២ទល់០ និងឈ្នះ U-15 ព្រុយណេ ៣ទល់០ និងចាញ់ U-15 វៀតណាម ១ទល់០។
សូមរំលឹកថា U-15 កម្ពុជា ត្រូវការឈ្នះជាចាំបាច់ហើយរកគ្រាប់បាល់យ៉ាងហោចណាស់ ២ គ្រាប់ឡើងទៅ ដើម្បីទទួលបានកៅអីឡើងទៅវគ្គបន្ទាប់ទៀត៕
មតិយោបល់