ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា ក្នុងសប្តាហ៍ទី១៤ និងត្រូវចាប់ផ្តើមឡើងវិញ បន្ទាប់ពីសម្រាកអស់រយ:ពេលជាង ៤ សប្តាហ៍មក ដោយសារតែកីឡាករមួយចំនួនជាប់ភារកិច្ចជាមួយក្រុមជម្រើសជាតិកម្ពុជា ខណៈដែលក្នុងជំនួបរបស់ក្រុម ខេមបូឌានថាយហ្គឺរ និងបរិច្ចាគទឹកប្រាប់ចំនួន ៥០% ទៅមន្ទីរពេទ្យគន្ធបុប្ផា ដែលបានពីការលក់សំបុត្រ។
សម្រាប់ការប្រកួតរវាងក្រុម ខេមបូឌានថាយហ្គឺរ ជាមួយនិងក្រុម គិរីវង់សុខសែនជ័យ និងធ្វើឡើងនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង ៣និង៣០ នាទីរសៀល នាកីឡដ្ឋានខេត្តសៀមរាប ដែលជាទឹកដីរបស់ខេមបូឌានថាយហ្គឺរផ្ទាល់ ក្នុងពានរង្វាន់លីគកំពូលកម្ពុជារដូវកាល ២០១៧ សប្តាហ៍ទី១៤ ហើយសម្រាប់ទឹកប្រាប់ដែលបានពីការលក់សំបុត្រចូរួមទស្សនានិងបរិច្ចាគជូនចំនួន ៥០% ទៅមន្ទីរពេទ្យគន្ធបុប្ផា។
សូមរំលឹកថា គិគត្រឹមសប្តាហ៍ទី១៣ នេះ ខេមបូឌានថាយហ្គឺរ កំពុងស្ថិតនៅចំណាត់ថ្នាក់លេខ ៦ ដែលក្នុង ១៣ប្រកួត ឈ្នះ ៤ ស្មើ ៧ និងចាញ់ ២ មាន ១៩ ពិន្ទុក្នុងដៃ ស្របពេលដែលប៉ុន្មានប្រកួតចុងក្រោយធ្វើបានយ៉ាង់ល្អបន្ទាប់ពីគ្រូបង្វឹកថ្មីលោក Oriol Mahedano មកចូលរួមជាមួយ៕


មតិយោបល់