ព័ត៌មានកីឡា

Messi និង Neymar ប្រកែកគ្នាក្នុងការណែនាំអ្នកចាត់ការទូទៅថ្មីទិញខ្សែបម្រើមកកាន់ Barcelona

ជារឿងគួរឲ្យភ្ញាក់ផ្អើល ដែលតារាឆ្នើម ២ រូបរបស់ Barcelona កីឡាករ Lionel Messi និង Neymar JR ប្រកែកគ្នាទាក់ទងនឹងការទិញខ្សែបម្រើថ្មីមកកាន់ Barcelona។

Daily Star បានឲ្យដឹងថា ការប៉ះទង្គិចនូវគំនិតក្នុងការណែនាំកីឡាករថ្មីសម្រាប់ Barcelona កំពុងត្រូវបានបែកធ្លាយរវាង Messi និង Neymar។ ខ្សែប្រយុទ្ធ Lionel Messi បានណែនាំឲ្យអ្នកចាត់ការថ្មី ឲ្យទិញយកខ្សែបម្រើ Verratti ដែលមានសញ្ជាតិអុីតាលី ពីក្រុម Paris Saint Germain ខណះ Neymar JR បានណែនាំឲ្យទិញខ្សែបម្រើមិត្តរួមជាតិ Coutinho ពីក្រុមហង្សក្រហម Liverpool។ តារាឆ្នើមទាំង ២ រូបនេះ សុទ្ធសឹងតែបង្ហាញនូវចំណុចសំខាន់រៀងៗខ្លួន ចំពោះកីឡាករដែលពួកគេបានណែនាំ ដើម្បីធ្វើយ៉ាងណាឲ្យលោក Valvade ទិញយកមកចូលរួមបំពេញចន្លោះខ្វះខាតនៅតំបន់កណ្តាលរបស់ក្រុមអ្នកមានបុណ្យ Barcelona។

យ៉ាងណាវិញ នេះគ្រាន់តែជាការខ្វែងគំនិតគ្នារបស់ Neymar និង Messi ប៉ុណ្ណោះ ខណះការសម្រេចរបស់អ្នកចាត់ការថ្មីមិនទាន់ដឹងច្បាស់នៅឡើយទេ។

មតិយោបល់