ព័ត៌មានកីឡា

គ្រូបង្វឹកប្រេស៊ីល មានវិធីបិទ Messi មិនឱ្យទៅណារួច

លោក Tite គ្រូបង្វឹករបស់ក្រុមជម្រើសជាតិប្រេស៊ីល បាននិយាយថាលោកមានគម្រោងដើម្បីទប់ស្កាត់ទម្រង់លេងរបស់ Lionel Messi ក្នុងការប្រកួតនៅព្រឹកស្អែកនេះរួចរាល់ហើយ ដោយមិនឱ្យកីឡាកររូបនេះធ្វើអ្វីស្រេចតែចិត្តទេ។

ក្រុមប្រេស៊ីលនឹងត្រូវបើកទ្វាផ្ទះស្វាគមន៍ក្រុមភ្ញៀវអាហ្សង់ទីននៅវេលាម៉ោង៦:៤៥នាទីព្រឹកស្អែកនេះ ក្នុងការប្រកួតវគ្គជម្រុះពានរង្វាន់ World Cup 2018 ក្នុងតំបន់អាមេរិកឡាទីន។ ដោយមុនការប្រកួតធំនេះចាប់ផ្ដើម លោក Tite គ្រូបង្វឹករបស់ប្រេស៊ីលបាននិយាយថាលោកមិនខ្វល់ជាមួយកំពូលខ្សែប្រយុទ្ធ Lionel Messi នោះទេ ព្រោះកីឡាករម្នាក់នេះមិនអាចឈ្នះ១១នាក់របស់លោកបានឡើយ។

lionel-messi-mexico

“អ្នកអាចកំណត់ពីទម្រង់របស់គេបាន អ្នកអាចព្យាយាមកំណត់ការប្រយុទ្ធរបស់គេ ប៉ុន្តែខ្ញុំមិនអាចប្រាប់ថាត្រូវធ្វើយ៉ាងមិចនោះទេ។ ខ្ញុំមិនយល់ស្របថា កីឡាករម្នាក់អាចគ្រប់គ្រងការប្រកួតបានទាំងមូលទេ។ ពេលខ្លះគាត់អាចល្អ តែពេលខ្លះ ក៏មិនអាចដែរ។ យើងមានកីឡាករល្អច្រើន ដែលអាចទប់ពួកគេបាន ព្រោះយើងលេងជាក្រុម”។

ក្រោមការដឹកនាំរបស់លោក Tite ក្រុមប្រេស៊ីល ៤ប្រកួតកន្លងមកនេះ ឈ្នះទាំង៤ប្រកួត ឡើងមកឈរនៅចំណាត់ថ្នាក់ទី១ លើកំពូលតារាង ខណ:ដែលក្រុមអាហ្សង់ទីនវិញ បច្ចុប្បន្ននេះឈរនៅចំណាត់ថ្នាក់ទី៦ មាន១៦ពិន្ទុ ចាញ់ក្រុមប្រេស៊ីលដែលមាន២១ពិន្ទុ៕

មតិយោបល់