ព័ត៌មានជាតិ

និចជិះបញ្រ្ចាសផ្លូវ បុកម៉ូតូMDពេញទំហឹង បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល២នាក់

កណ្តាលៈ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងរវាងម៉ូតូនឹងម៉ូតូ ដែលបណ្តាលឲ្យបុរសម្នាក់ស្លាប់ និង២នាក់ទៀតរបួសធ្ងន់ស្រាល។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៦ ចន្លោះគីឡូមែតលេខ៣៨-៣៩ ស្ថិតក្នុងភូមិស្ពានថ្មី ឃុំរការកោង២ ស្រុកមុខកំពូល ខេត្តកណ្តាល។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញម៉ូតូបង្ក១គ្រឿង ម៉ាកនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1CV-6394 ជិះដោយឈ្មោះ ណាត វី ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅភូមិស្ពានថ្មី ឃុំរការកោង២ ស្រុកមុខកំពូល ខេត្តកណ្ដាល និងអ្នករួមដំណើរម្នាក់ឈ្មោះ ណាត សុជាតិ ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅជាមួយគ្នា។ ក្នុងទិសដៅពីត្បូងទៅជើងបញ្ច្រាសទិសគ្នា លុះមកដល់ចំណុចកើតហេតុបាន បុកម៉ូតូ១គ្រឿង ម៉ាក M.D ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ1GM-1684 ជិះដោយឈ្មោះ សំ សុខន ភេទប្រុស អាយុ៦៣ឆ្នាំ ស្នាក់នៅភូមិព្រែកយាយហ៊ិន២ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល។ ជិះពីជើងទៅត្បូង បណ្ដាលឲ្យស្លាប់ នៅកន្លែងកើតហេតុ។ និងជនបង្ករបួសធ្ងន់ អ្នករបួសទាំង២បានបញ្ជូនទៅព្យាបាលនៅពេទ្យបង្អែករការកោង១។

ចំពោះសាកសព បានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកម៉ូតូទាំង២គ្រឿងបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល រង់ចាំការដោះស្រាយគ្នាពេលក្រោយ៕

មតិយោបល់