ព័ត៌មានកីឡា

Inter កាលពីឆ្នាំ ២០១០ ត្រឡប់មកវិញហើយ (វីដេអូ)

ជារឿងគួរឲ្យភ្ញាក់ផ្អើល ខណៈដែលក្រុម Inter Milan បានយកឈ្នះក្រុម Bayern Munich ២-០ ក្នុងជំនួប International Champion Cup ក្នុងប្រទេសសឹង្ហបូរី។

ការប្រកួតឈ្នះក្រុម Bayern Munich របស់ក្រុម Inter Milan នេះ ត្រូវបានគេមើលឃើញថា ក្រុមយក្សអ៊ីតាលីមួយនេះ បានវិលមករកភាពខ្លាំងក្លាវិញហើយ។ ជាការពិតណាស់ លទ្ធផល ២-០ នេះ បានធ្វើឲ្យអ្នកទស្សនាបាល់ទាត់ទាំងអស់ រំពៃទៅកាន់អតីតកាលវិញ ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ UEFA Champion League កាលពីឆ្នាំ ២០១០ ដែល Inter Milan បានយកឈ្នះ Bayern Munich ២-០ ដូចគ្នា។

យ៉ាងណាវិញភាពដូចគ្នាមួយទៀតនោះគឺ កាលពីឆ្នាំ ២០១០ នោះ ខ្សែប្រយុទ្ធ Diego Milito របស់អាហ្សង់ទីន រកបាន២គ្រាប់ឲ្យក្រុម Inter Milan ស្របពេលដែលការប្រកួតនេះដែរ ខ្សែប្រយុទ្ធ Eder របស់ព័រទុយហ្គាល់ រកបាន ២គ្រាប់ឲ្យក្រុម Inter Milan បានដូចគ្នា។ គួរបញ្ជាក់ផងដែរថា ក្រុម Inter Milan បានឈ្នះ ២ប្រកួតជាប់គ្នាហើយ ចំណែកក្រុម Bayern Munich វិញ បានបរាជ័យ២ប្រកួតចុងក្រោយនេះ ដោយកាលពីប្រកួតមុនចាញ់ក្រុម AC Milan ៤-០ រួចបន្តមកចាញ់ក្រុម Inter Milan ២-០ ទៀត ។

ដូច្នេះហើយ ២ប្រកួតចុងក្រោយនេះ ក្រុម Bayern Munich របូតគ្រាប់បាល់ ៦គ្រាប់ និងមិនមានគ្រាប់ស៊ុតចូលទីគូប្រកួតឡើយ។

តោះមកទស្សនាការប្រកួតខាងក្រោមនេះរវាងក្រុម Inter Milan និង Bayern Mubich ៖

https://www.youtube.com/watch?v=mmYB2wA6Lr8

មតិយោបល់