ព័ត៌មានជាតិ

នីសាន់បើកក្នុងល្បឿនលឿន ជ្រុលចង្កូតក្រឡាប់ផ្ងារជើង របួសធ្ងន់ស្រាល២នាក់

ស្ទឹងត្រែងៈ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយរថយន្ត១គ្រឿងម៉ាកនីសាន់ ពណ៌សំបកពងមាន់ ពាក់ស្លាកលេខ ភ្នំពេញ2AI-3442 បើកបរក្នុងល្បឿនលឿន ជ្រុលចង្កូតធ្លាក់ផ្លូវក្រឡាប់ បណ្តាលឲ្យមនុស្ស២នាក់របួសធ្ងន់ស្រាល។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង៣ និង៥៣នាទីរសៀល ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចស្ពានលេខ៨ លើផ្លូវជាតិលេខ៩ ក្នុងភូមិវាលដេញ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

ជនរងគ្រោះទាំង២នាក់ ទី១ឈ្មោះ សេង គឹមសៀន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ កសិករ ស្នាក់នៅភូមិព្រែកតាកែវ២ ស្រុកកៀនស្វាយ ខេត្តកណ្តាល របួសធ្ងន់បាក់ដៃស្តាំ និងទី២ឈ្មោះ អោក រុន ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរកសិករ ស្នាក់នៅភូមិស្រឡៅ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ។

ជនរងគ្រោះទាំង២នាក់ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង៕

មតិយោបល់